ខ្លាសអាស៊ីធីវី

ដល់ថ្ងៃឱសានវាទ! កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចាត់វិធានក្ដៅ ដោយធ្វើការកាត់សំយ៉ាបតាមផ្ទះ វាយរបងថ្មរឹងមាំ និងដកហូតតូបលក់កាហ្វេ ដែលរំលោភចិញ្ចើមផ្លូវសាធារណៈលេខ៥៩៨ (ផ្សារទំនប់)

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ដោយសារធ្វើការណែនាំ និងជូនដំណឹងច្រើនលើកច្រើនសារមកហើយមិនស្ដាប់ និងដល់ថ្ងៃឱសានវាទផងនោះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានសម្រេចចាត់វិធានក្ដៅ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពោលគឺធ្វើការរំដោះចំណីចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដែលត្រូវបានបងប្អូនក្រុមអាជីវកររំលោភយកមកប្រើប្រាស់ប្រកបអាជីវកម្មផ្សេងៗ និងការចតយានជំនិះ បណ្ដាលឱ្យផ្លូវធំទូលាយ បែរជារួមតូច ហើយធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងមានការកកស្ទះចរាចរណ៍ ជាដើម។

ប្រតិបត្តិការក្ដៅនេះ បានធ្វើឡើងស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ៥៩៨ ត្រង់ចំណុចផ្សារទំនប់ (ហៅផ្សារងិនអាន) សង្កាត់ទួលសង្កែទី១ ព្រុំប្រទល់សង្កាត់ទួលសង្កែទី២ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៃថ្ងៃកំណត់ឱសានវាទ តាមបទបញ្ជាដឹកនាំរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងមានកិច្ចសហការដោយការិយាល័យ សាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ និងកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ ដឹកនាំដោយលោកស្រីចៅសង្កាត់ រាជ ផាវឿន។

នៅក្នុងប្រតិបត្តិការនេះដែរ និងដល់ថ្ងៃឱសានវាទ ដោយសារធ្វើការណែនាំ និងជូនដំណឹងច្រើនលើកច្រើនសារមកហើយមិនស្ដាប់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានសម្រេចចាត់វិធានការក្ដៅ ក្នុងការកាត់សំយាបតាមផ្ទះ វាយរបងថ្មរឹងមាំ និងដកហូតតូបលក់កាហ្វេ ដែលបានសាងសង់ដាក់លក់រំលោភលើចិញ្ចើមផ្លូវសាធារណៈ និងមួយចំនួនធំ បងប្អូនអាជីវករ ដែលប្រកបអាជីវកម្មផ្សេងៗ បានចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដោយរុះរើ និងលើកចេញដោយខ្លួនឯង ដើម្បីបើកផ្លូវឱ្យបានធំទូលាយ ឱ្យមានសណ្ដាប់ធ្នាប់ និងអនាម័យ បរិស្ថានល្អ ក្នុងការលើកកម្ពស់សោភ័ណភាពឡើងវិញ។

សូមបញ្ជាក់ថា មុនឈានដល់ការចាត់វិធានការក្ដៅ ក្នុងការកាត់សំយាបតាមផ្ទះ វាយរបងថ្មរឹងមាំ និងដកហូតតូបលក់កាហ្វេ ដែលឋិតក្រោមការដឹកនាំរបស់លោកអភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ, លោកស្រី រាជ ផាវឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេស ប្រកាសជាថ្មីម្ដងទៀត ដោយទុកឱសានវាទ ត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ប៉ុណ្ណោះ ដើម្បីឱ្យបងប្អូនក្រុមអាជីវករ ដែលបានរំលោភយកចំណីចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ហើយនិងការចតយានជំនិះគ្មានសណ្ដាប់ធ្នាប់ ត្រូវរុះរើ និងលើកចេញរាល់ឧបករណ៍ និងសម្ភារដាក់តាំងលក់ទាំងឡាយជាបន្ទាន់ ដើម្បីរក្សាទំហំផ្លូវឱ្យបានធំទូលាយដូចដើម សំខាន់ការចូលរួមរក្សាបានសណ្ដាប់ធ្នាប់ និងអនាម័យ បរិស្ថានល្អ ព្រមទាំងជួយលើកកម្ពស់នូវសោភ័ណភាព និងផាសុខភាព សម្រាប់រាជធានីភ្នំពេញ៕

https://api.whitetigertv-asia.com/uploads/images/1764652743938-photo_2025-12-02_12-14-52.jpghttps://api.whitetigertv-asia.com/uploads/images/1764652758552-photo_2025-12-02_12-15-32.jpghttps://api.whitetigertv-asia.com/uploads/images/1764652758554-photo_2025-12-02_12-15-36.jpghttps://api.whitetigertv-asia.com/uploads/images/1764652758556-photo_2025-12-02_12-15-43.jpghttps://api.whitetigertv-asia.com/uploads/images/1764652758557-photo_2025-12-02_12-15-47.jpghttps://api.whitetigertv-asia.com/uploads/images/1764652758558-photo_2025-12-02_12-15-51.jpghttps://api.whitetigertv-asia.com/uploads/images/1764652758559-photo_2025-12-02_12-15-55.jpghttps://api.whitetigertv-asia.com/uploads/images/1764652758560-photo_2025-12-02_12-16-00.jpghttps://api.whitetigertv-asia.com/uploads/images/1764652758562-photo_2025-12-02_12-16-05.jpghttps://api.whitetigertv-asia.com/uploads/images/1764652758563-photo_2025-12-02_12-16-09.jpghttps://api.whitetigertv-asia.com/uploads/images/1764652758563-photo_2025-12-02_12-16-13.jpghttps://api.whitetigertv-asia.com/uploads/images/1764652758564-photo_2025-12-02_12-16-18.jpghttps://api.whitetigertv-asia.com/uploads/images/1764652758565-photo_2025-12-02_12-16-23.jpghttps://api.whitetigertv-asia.com/uploads/images/1764652758566-photo_2025-12-02_12-16-28.jpghttps://api.whitetigertv-asia.com/uploads/images/1764652758568-photo_2025-12-02_12-16-32.jpghttps://api.whitetigertv-asia.com/uploads/images/1764652758569-photo_2025-12-02_12-16-36.jpghttps://api.whitetigertv-asia.com/uploads/images/1764652758570-photo_2025-12-02_12-16-41.jpghttps://api.whitetigertv-asia.com/uploads/images/1764652758571-photo_2025-12-02_12-16-45.jpghttps://api.whitetigertv-asia.com/uploads/images/1764652758573-photo_2025-12-02_12-16-55.jpghttps://api.whitetigertv-asia.com/uploads/images/1764652758574-photo_2025-12-02_12-17-00.jpghttps://api.whitetigertv-asia.com/uploads/images/1764652758575-photo_2025-12-02_12-17-04.jpghttps://api.whitetigertv-asia.com/uploads/images/1764652758576-photo_2025-12-02_12-17-09.jpghttps://api.whitetigertv-asia.com/uploads/images/1764652758577-photo_2025-12-02_12-17-14.jpghttps://api.whitetigertv-asia.com/uploads/images/1764652758578-photo_2025-12-02_12-17-19.jpghttps://api.whitetigertv-asia.com/uploads/images/1764652758579-photo_2025-12-02_12-17-23.jpghttps://api.whitetigertv-asia.com/uploads/images/1764652758582-photo_2025-12-02_12-17-28.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី