(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ថ្នាក់ដឹកនាំ មន្ត្រី និងសហការី នៃនាយកដ្ឋានមួយចំនួនទៀត បានអញ្ជើញជាកិត្តិយសក្នុងការនាំយកនូវសារលិខិត និងបច្ច័យចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ចំពោះមរណភាពម្តាយបង្កើត របស់លោកអនុសេនីយ៍ឯក ខ្វាត់ ដារ៉េត នាយរងផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។
សកម្មភាពនៃការចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ពីសំណាក់លោកឧត្តមសេនីយ៍ទោ សែម គន្ធា ថ្នាក់ដឹកនាំ មន្ត្រី និងសហការី នៃនាយកដ្ឋាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នេះដែរបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ «សូមជម្រាបផងដែរថា ឧបាសិកា ឆោម គីម ដែលត្រូវជាម្តាយបង្កើត របស់លោកអនុសេនីយ៍ឯកនាយរងផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩៖០៦នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ»។
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេង ខ្សឹបខ្សួល រំជួលចិត្តដ៏សែនក្រៀមក្រំ យ៉ាងក្រៃលែង នៃការបាត់បង់ម្ដាយ-ម្ដាយក្មេក និងលោកយាយនេះ ក្រៅពីការចូលរួមជាបច្ច័យដល់ លោកអនុសេនីយ៍ឯក នាយរងផ្នែកនៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ តំណាងឲ្យក្រុមគ្រួសារនៃសព ក៏បានពាំនាំនូវសារលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ពីសំណាក់លោកអភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងលោកជំទាវ។
យ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ក្នុងការចូលរួមបច្ច័យបុណ្យគម្រប់ខួប៧ថ្ងៃ និងផ្ញើរនូវសារលិខិតចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសព, សម្រាប់លោកអនុសេនីយ៍ឯក នាយរងផ្នែកនៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ដែលត្រូវជាកូនបង្កើត តំណាងឲ្យក្រុមគ្រួសារនៃសព សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរផងដែរ ហើយនឹងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លា ជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ និងលោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ជាមួយក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដោយជួបតែនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕