New Ads

អភិបាលខណ្ឌ៧មករា ៖ «សុខទុក្ខរបស់មន្ត្រីថ្នាក់ក្រោម គឺជាសុខទុក្ខរបស់លោក ក្នុងនាមមន្ត្រីថ្នាក់លើ»

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដើម្បីជួយសម្រាលបន្ទុកមួយចំនួន ក្នុងការបន្តព្យាបាលជម្ងឺ សម្រាប់ឪពុករបស់ លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ ក្រោយពីលោកអភិបាលខណ្ឌ បានឆ្លៀតឱកាស ដឹកនាំមន្ត្រីចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដើម្បីជួយសម្រាលបន្ទុកមួយចំនួនដល់មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាភាពសង្គមខណ្ឌម្នាក់ទៀត ដែលកំពុងបន្តសម្រាកព្យាបាលជម្ងឺ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។

សូមជម្រាបថា សម្រាប់សកម្មភាពចុះជួបសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ លោក ថេង សុថុល ចំពោះសាច់ញ្ញាតិ និងមន្ត្រីក្រោមឱវាទនេះ បានធ្វើឡើងដោយមានការចូលរួមអមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌ ដែលឋិតនៅមន្ទីរពេទ្យកាលម៉ែត និងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា និងកាលពីព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦។

ក្រៅពីជួយជាថវិកា លោកអភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ក៏បានផ្ដល់ជាសារជូនពរឲ្យឆាប់ជាសៈស្បើយពីជម្ងឺឡើងវិញ តាមរយៈការយកចិត្តទុកដាក់ថែរក្សាអនាម័យ និងខិតខំពិសារអាហារឲ្យបានច្រើន និងសម្រាកឲ្យបានគ្រប់គ្រាន់ ព្រមទាំងពិសារថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យព្រោះ
«សុខទុក្ខរបស់មន្ត្រីថ្នាក់ក្រោម គឺជាសុខទុក្ខរបស់លោក ក្នុងនាមមន្ត្រីថ្នាក់លើ»។

ដោយយល់ឃើញការគិតគូពីមន្ត្រីថ្នាក់លើ ចំពោះសុខទុក្ខរបស់មន្ត្រីថ្នាក់ក្រោម, សម្រាប់ឪពុករបស់លោកអធិការនគរបាលខណ្ឌ៧មករា និងមន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាភាពសង្គមខណ្ឌ ក៏បានឆ្លៀតឱកាស ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរផងដែរដល់ លោកអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទទាំងអស់ សូមឲ្យមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងជោគជ័យជានិច្ចលើភារកិច្ចការងារ ហើយនឹងសូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

https://api.whitetigertv-asia.com/uploads/images/1789040037436-photo_2026-09-10_18-31-31.jpghttps://api.whitetigertv-asia.com/uploads/images/1789040037438-photo_2026-09-10_18-31-45.jpghttps://api.whitetigertv-asia.com/uploads/images/1789040037441-photo_2026-09-10_18-31-50.jpghttps://api.whitetigertv-asia.com/uploads/images/1789040037441-photo_2026-09-10_18-31-55.jpghttps://api.whitetigertv-asia.com/uploads/images/1789040037442-photo_2026-09-10_18-32-01.jpghttps://api.whitetigertv-asia.com/uploads/images/1789040037442-photo_2026-09-10_18-32-07.jpghttps://api.whitetigertv-asia.com/uploads/images/1789040037443-photo_2026-09-10_18-32-11.jpghttps://api.whitetigertv-asia.com/uploads/images/1789040037443-photo_2026-09-10_18-32-16.jpghttps://api.whitetigertv-asia.com/uploads/images/1789040037444-photo_2026-09-10_18-32-21.jpghttps://api.whitetigertv-asia.com/uploads/images/1789040037444-photo_2026-09-10_18-32-26.jpghttps://api.whitetigertv-asia.com/uploads/images/1789040037445-photo_2026-09-10_18-32-31.jpghttps://api.whitetigertv-asia.com/uploads/images/1789040037445-photo_2026-09-10_18-32-36.jpghttps://api.whitetigertv-asia.com/uploads/images/1789040037449-photo_2026-09-10_18-32-40.jpg

អត្ថបទ៖ ចេះពីរៀន
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
New Ads