New Ads

ល្បែងជល់មាន់អនឡាញ និងឡូតូល្មើសច្បាប់២ម៉ាស៊ីនមួយកន្លែង នៅសង្កាត់ចោមចៅទី១ ខណៈពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការខណ្ឌ ឲ្យជួយបង្ក្រាប និងបិទចោលទាំងស្រុង

ពីនេះពីនោះ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ បានផ្ញើរូបភាពមួយចំនួន និងបានរាយការណ៍បង្ហាញពាក់ព័ន្ធពីសកម្មភាពប្រព្រឹត្តល្បែងស៊ីសង ដែលមានជល់មាន់អនឡាញ និងឡូតូ ៨៨៨៨ (ពីរម៉ាស៊ីន) ល្មើសច្បាប់មកកាន់អង្គភាពសារព័ត៌មានយើង និងបណ្ដាញសង្គមផ្សេងទៀត ដើម្បីឲ្យជួយផ្សព្វផ្សាយ និងសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឲ្យជួយចាត់វិធានការបង្ក្រាប និងឈានទៅបិទចោលទាំងស្រុង ហើយកុំអនុញ្ញាតឲ្យមានបើក ឫលួចបើកស្ងាត់ៗឡើងវិញជាដាច់ខាត ដែលមានទីតាំងបង្កប់នៅក្នុងតារាងបាល់ទះចំរុងចំរើន និងមានបុកប៊ីយ៉ែមួយកន្លែង ឋិតនៅតាមបណ្ដោយកំណាត់ផ្លូវទួលពង្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ ក្នុងលក្ខណ្ឌស្នើសុំមិនបញ្ចេញឈ្មោះ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហើបប្រាប់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងជល់មាន់ និងឡូតូអនឡាញ ដែលមានដល់ទៅ២ម៉ាស៊ីនខាងលើនេះ បាននឹងកំពុងបន្តសកម្មភាពបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់ ដើម្បីប្រមូលលុយរាប់សឹបលាន ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោងជាង០៨ព្រឹក រហូតដល់ព្រលប់ៗទើបបិទ ជាពិសេស «ពេលឃើញអ្នកសារព័ត៌មានចូលទៅដល់ ទើបបុគ្គលិកចុចម៉ាស៊ីនបិទ ហើយពេលអ្នកកាសែតចេញផុតក៏បើកឡើងវិញជាធម្មតាដូចលេងបិទពួន» ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះទេ។

ជាមួយការបើកដោយចំហរ ឫលួចបើកល្បែងអនឡាញ ដែលមានដល់ទៅពីរម៉ាស៊ីនល្មើសច្បាប់នេះ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំង
សូមសំណូមពរយ៉ាងទទូចដល់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងសេនាធិការ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ លោក កង វង ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី១ និងសេនាធិការ លោកអនុសេនីយ៍ឯក សាយ ចំរើន នាយប៉ុស្ដិ៍ សូមជួយចុះពិនិត្យ និងចាត់វិធានការដើម្បីបង្រ្កាប និងឈានទៅបិទចោលទាំងស្រុង ដោយសារបទល្មើសល្បែងស៊ីសងនេះឯង ជាដើមចម បង្កឲ្យកើតមានអំពើចោរកម្មផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។

ប្រជាពលរដ្ឋដដែល បានបញ្ជាក់ថា សម្រាប់សំណូមពរនេះដែរ បានធ្វើឡើងក្រោយពីបានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ដែលមានស្រាប់ ដោយក្នុងនោះមានទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺជានិច្ចនូវរៀងរាល់ម៉ោងធ្វើការ បើទោះបីជាពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយក៏ពិតមែន ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ឃើញ និងដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់
លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការនគរបាលខណ្ឌ ព្រមទាំងលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី១ និងលោកអនុសេនីយ៍ឯកនាយប៉ុស្ដិ៍ ប្រាកដជាចុះធ្វើការបង្ក្រាប តាមរយៈការធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងល្បែងខុសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងដាក់ចេញផែនការជាបន្តបន្ទាប់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ឡូតូអនឡាញ យូគី ជល់មាន់ បៀរ អាប៉ោង ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕

https://api.whitetigertv-asia.com/uploads/images/1794201538851-photo_2026-11-09_12-15-47.jpghttps://api.whitetigertv-asia.com/uploads/images/1794201538856-photo_2026-11-09_12-15-53.jpghttps://api.whitetigertv-asia.com/uploads/images/1794201538857-photo_2026-11-09_12-15-59.jpghttps://api.whitetigertv-asia.com/uploads/images/1794201538858-photo_2026-11-09_12-16-05.jpghttps://api.whitetigertv-asia.com/uploads/images/1794201538859-photo_2026-11-09_12-16-10.jpghttps://api.whitetigertv-asia.com/uploads/images/1794201538860-photo_2026-11-09_12-16-15.jpghttps://api.whitetigertv-asia.com/uploads/images/1794201538862-photo_2026-11-09_12-16-19.jpghttps://api.whitetigertv-asia.com/uploads/images/1794201538865-photo_2026-11-09_12-16-25.jpghttps://api.whitetigertv-asia.com/uploads/images/1794201538866-photo_2026-11-09_12-16-30.jpghttps://api.whitetigertv-asia.com/uploads/images/1794201538868-photo_2026-11-09_12-16-35.jpghttps://api.whitetigertv-asia.com/uploads/images/1794201538869-photo_2026-11-09_12-16-41.jpghttps://api.whitetigertv-asia.com/uploads/images/1794201538870-photo_2026-11-09_12-16-45.jpghttps://api.whitetigertv-asia.com/uploads/images/1794201538871-photo_2026-11-09_12-16-50.jpghttps://api.whitetigertv-asia.com/uploads/images/1794201538872-photo_2026-11-09_12-16-55.jpghttps://api.whitetigertv-asia.com/uploads/images/1794201538874-photo_2026-11-09_12-17-00.jpg

អត្ថបទ៖ ចេះពីរៀន
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
New Ads