New Ads

Update: ស្ងាត់ៗបើកឡើងវិញហើយ ចំពោះទីតាំងល្បែងឡូតូអនឡាញដុះស្លែល្មើសច្បាប់មួយកន្លែង នៅសង្កាត់ចោមចៅទី៣ ក្រោយអភិបាលខណ្ឌពោធិ៍សែនជ័យ ចាត់ឲ្យកម្លាំងចុះបង្ក្រាប និងបិទចោលទាំងស្រុងបាន៨ថ្ងៃប៉ុណ្ណោះ តាមសំណូមពរពលរដ្ឋ

ពីនេះពីនោះ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ បានឲ្យដឹងថា ស្ងាត់ៗបើកដំណើរការឡើងវិញជាធម្មតាហើយ ចំពោះល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់ដុះស្លែ ដែលមានទីតាំងបង្កប់នៅតារាងបាល់ទះផ្សារព្រៃទា និងមានបុកប៊ីយ៉ែមួយកន្លែង ឋិតនៅតាមបណ្ដោយកំណាត់ផ្លូវបេតុងលេខ៣៦K ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បើគិតត្រឹមរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយពីត្រូវបាន លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចាត់ឲ្យកម្លាំងចុះទៅបង្ក្រាប និងដកហូតសម្ភារមួយចំនួន ដោយមានទាំងម៉ាស៊ីនកុំព្យូទ័រ២គ្រឿង និងបានធ្វើកំណត់ហេតុ ហើយនឹងកិច្ចសន្យាបិទចោលទាំងស្រុង បន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋ តាមរយៈអង្គភាពសារព័ត៌មាន និងបណ្ដាញសង្គមផ្សេងទៀត ជាពិសេស ការដឹកនាំបញ្ជាពីសំណាក់ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានសេនាធិការ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ «ពោលគឺកាលពី០៨ថ្ងៃមុន»។

ប្រជាពលរដ្ឋ ក្នុងលក្ខណ្ឌស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងទៀតថា
ទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ដុះស្លែល្មើសច្បាប់ខាងលើនេះ បាននឹងកំពុងបន្តសកម្មភាពបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសម្បើម ដើម្បីប្រមូលលុយរាប់សឹបលាន ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោងជាង០៨ព្រឹក រហូតដល់ព្រលប់ៗទើបបិទ ជាពិសេស «ពេលឃើញអ្នកសារព័ត៌មានចូលទៅដល់ ទើបបុគ្គលិកចុចម៉ាស៊ីនបិទ ហើយពេលអ្នកកាសែតចេញផុតក៏បើកឡើងវិញជាធម្មតាដូចលេងបិទពួន» ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះទេ ហើយសំខាន់មិនទាន់ឃើញវត្តមានចុះត្រួតពិនិត្យជាក់ស្ដែង និងឈានទៅបង្ក្រាប និងបិទចោលទាំងស្រុងសារជាថ្មីនោះដែរ ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន។

ជាមួយការបើកឡើងវិញសារជាថ្មី និងដោយចំហរ ឫលួចបើកស្ងាត់ៗល្បែងឡូតូអនឡាញល្មើសច្បាប់នេះដែរ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំង
សូមសំណូមពរយ៉ាងទទូច និងជាថ្មីម្ដងទៀតដល់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងសេនាធិការ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ លោក វ៉ា សាវឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី៣ និងសេនាធិការ លោកវរសេនីយ៍ត្រី ថេង កុសល នាយប៉ុស្ដិ៍ សូមជួយចុះពិនិត្យ និងចាត់វិធានការដើម្បីបង្រ្កាប និងឈានទៅបិទចោលទាំងស្រុង ដោយសារបទល្មើសល្បែងស៊ីសងនេះឯង ជាដើមចម បង្កឲ្យកើតមានអំពើចោរកម្មផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។

ប្រជាពលរដ្ឋដដែល បានបញ្ជាក់ថា សម្រាប់សំណូមពរសារជាថ្មីម្ដងទៀតនេះដែរ បានធ្វើឡើងក្រោយពីបានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ដែលមានស្រាប់ ដោយក្នុងនោះមានទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺជានិច្ចនូវរៀងរាល់ម៉ោងធ្វើការ បើទោះបីជាពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយក៏ពិតមែន ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ឃើញ និងដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់
លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការនគរបាលខណ្ឌ ព្រមទាំងលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី៣ និងលោកវរសេនីយ៍ត្រីនាយប៉ុស្ដិ៍ ប្រាកដជាចុះធ្វើការបង្ក្រាប តាមរយៈការធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងល្បែងខុសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងដាក់ចេញផែនការជាបន្តបន្ទាប់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ឡូតូអនឡាញ យូគី ជល់មាន់ បៀរ អាប៉ោង ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕

https://api.whitetigertv-asia.com/uploads/images/1794217389866-photo_2026-11-09_16-40-36.jpghttps://api.whitetigertv-asia.com/uploads/images/1794217389869-photo_2026-11-09_16-40-49.jpghttps://api.whitetigertv-asia.com/uploads/images/1794217389870-photo_2026-11-09_16-40-54.jpghttps://api.whitetigertv-asia.com/uploads/images/1794217389871-photo_2026-11-09_16-41-00.jpghttps://api.whitetigertv-asia.com/uploads/images/1794217389872-photo_2026-11-09_16-41-06.jpghttps://api.whitetigertv-asia.com/uploads/images/1794217389873-photo_2026-11-09_16-41-12.jpghttps://api.whitetigertv-asia.com/uploads/images/1794217389873-photo_2026-11-09_16-41-18.jpghttps://api.whitetigertv-asia.com/uploads/images/1794217389887-photo_2026-11-09_16-41-39.jpghttps://api.whitetigertv-asia.com/uploads/images/1794217389888-photo_2026-11-09_16-41-44.jpghttps://api.whitetigertv-asia.com/uploads/images/1794217389890-photo_2026-11-09_16-41-49.jpg

អត្ថបទ៖ ចេះពីរៀន
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
New Ads