ខ្លាសអាស៊ីធីវី

ជនឆបោកម្នាក់ទៀត ដែលគ្រប់គ្រងគណនីរបស់គេ និងក្លែងបន្លំអត្តសញ្ញាណប័ណ្ណ ដើម្បីទិញស៊ីមកាតឱ្យជនអនាមិកប្រព្រឹត្តបទល្មើស ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនបញ្ជូនទៅតុលាការ

បច្ចេកវិទ្យា

(ភ្នំពេញ)៖ ដោយយោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីលួចគ្រប់គ្រងគណនីហ្វេសប៊ុក និងបានបន្លំខ្លួនជាម្ចាស់គណនី ផ្ញើសារទំនាក់ទំនងទៅបងប្អូនម្ចាស់គណនី ដើម្បីខ្ចីប្រាក់ ព្រមទាំងព្យាយាមទាក់ទងទៅសាច់ញាតិជនរងគ្រោះដទៃទៀត។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ល.ស.ហ ភេទប្រុស។ តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមបញ្ជារបស់ជននោះ ដោយទទួលបាននូវផលកម្រៃអំពើឆបោកប្រាក់ខាងលើ។ ទន្ទឹមនឹងនេះ ជនសង្ស័យខាងលើ ក៏ត្រូវបានរកឃើញថា ជាអ្នកធ្វើសកម្មភាពក្លែងអត្តសញ្ញាណប័ណ្ណអ្នកដទៃ ធ្វើការទិញស៊ីមកាតបានប្រហែល ១,០០០ស៊ីមកាតកាលពីឆ្នាំ២០២២ ដើម្បីយកទៅឲ្យជនអនាមិកប្រព្រឹត្តបទល្មើសផ្សេងៗ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន មេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់គណនីធនាគារណាមួយ សូមពិនិត្យឲ្យបានជាក់លាក់ នូវគណនីធនាគារអ្នកទទួល និងធ្វើការបញ្ជាក់ពីម្ចាស់គណនីទទួលប្រាក់ផងដែរ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។ ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលប្រាក់ដែរផ្ទេរចូលដោយគ្មានប្រភពច្បាស់លាស់ ដែលអាចក្លាយខ្លួនជាអ្នកសមគំនិតក្នុងការទទួលផលនៃបទល្មើស។

សូមជម្រាបថា ដោយយោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដដែលនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីលួចគ្រប់គ្រងគណនី Telegram ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទៅអ្នករកស៊ីជាមួយដែលស្គាល់គ្នា ដែលនេះជាឧបាយកលឆបោកប្រាក់ពីជនរងគ្រោះ អស់ចំនួន៤០លានរៀល ផ្សេងទៀត។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូបទៀត ឈ្មោះ ផ.ម.ល ភេទប្រុស។ តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមបញ្ជារបស់ជនអនាមិក ដោយទទួលបាននូវផលកម្រៃអំពើឆបោកប្រាក់ខាងលើ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់គណនេយ្យធនាគារណាមួយ សូមពិនិត្យឲ្យបានជាក់លាក់ នូវគណនេយ្យធនាគារអ្នកទទួល និងធ្វើការបញ្ជាក់ពីម្ចាស់គណនេយ្យទទួលប្រាក់ផងដែរ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។ ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលប្រាក់ដែរផ្ទេរចូលដោយគ្មានប្រភពច្បាស់លាស់ ដែលអាចក្លាយខ្លួនជាអ្នកផ្សំគំនិតក្នុងការទទួលផងនៃបទល្មើស។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1748077413036-photo_2025-05-24_16-02-59.jpghttps://api.whitetigertv-asia.com/uploads/images/1748077419224-photo_2025-05-24_15-32-01.jpghttps://api.whitetigertv-asia.com/uploads/images/1748077452247-photo_2025-05-24_16-04-01.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី