(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ «បានបន្តសកម្មភាព ក្នុងការចុះធ្វើរដ្ឋបាលនៅតាមផ្ទះ និងបន្ទប់ជួល ព្រមទាំងតំបន់ស្មុកស្មាញមួយចំនួនទៀត ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាព ឲ្យបានល្អប្រសើរបន្ថែមទៀត សម្រាប់ការរស់ប្រកបដោយសេចក្ដីសុខសាន្ដ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ»។
សកម្មភាពនៃការចុះធ្វើរដ្ឋបាលនៅតាមផ្ទះ និងបន្ទប់ជួល ព្រមទាំងតំបន់ស្មុកស្មាញ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាព ឲ្យបានល្អប្រសើរបន្ថែមទៀត សម្រាប់សេចក្ដីសុខរបស់ប្រជាពលរដ្ឋ នេះដែរបានអនុវត្តឡើង ក្រោមការដឹកនាំផ្ទាល់ដោយលោកចៅសង្កាត់ ម៉ៅ វណ្ណា ជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ និងលោកវរសេនីយ៍ត្រី ញាណ ពុទ្ធា នាយនគរបាលប៉ុស្ដិ៍ នាយរងប៉ុស្ដិ៍ សមាជិកក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់-ភូមិពាក់ព័ន្ធ ស្មៀន កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ និងប្រជាការពារជាច្រើននាក់ទៀត។
លោក ម៉ៅ វណ្ណា និងលោកវរសេនីយ៍ត្រី ញាណ ពុទ្ធា នៅក្នុងសកម្មភាពដឹកនាំផ្ទាល់ ក៏ដូចជា រៀងរាល់បើកកិច្ចប្រជុំផ្សេងៗ «តែងតែបានលើកឡើងជានិច្ច ក្នុងការបន្តណែនាំ និងជម្រុញឲ្យមន្ត្រី និងកម្លាំងសមត្ថកិច្ច ត្រូវរួមសហការគ្នា ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបានរាល់ជនអគតិ ឬបុគ្គលទាំងឡាយណា ដែលមានបំណងចង់បង្កភាពចលាចលក្នុងសង្គម ដើម្បីថែរក្សាឲ្យបាននូវសន្តិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅប្រកបដោយភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ក្រោយពីទទួលបានផែនការដឹកនាំជាបន្តបន្ទាប់ ពីអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ»៕