New Ads

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន៣នាក់ ដកហូតវត្ថុតាងពាក់ព័ន្ធ (ONLINE SCAMS) និងការសម្អាតប្រាក់ នៅក្នុងប្រតិបត្តិការបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សន្តិសុខសង្គម

(ភ្នំពេញ)៖ បន្តអនុវត្តតាមការដឹកនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (ONLINE SCAMS)។

បើតាម
លោក ចេង មុនីរ៉ា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានសម្រេចឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ ដែលមានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ បន្ទាប់ពីត្រួតពិនិត្យស្រាវជ្រាវរកឃើញ និងដកហូតវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងការសម្អាតប្រាក់ ឋិតនៅត្រង់ចំណុចទីតាំងផ្ទះលេខ១៣ ផ្លូវP-០៩ ក្នុងបុរីជីបម៉ុងលែនសែនសុខ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

លោក ចេង មុនីរ៉ា បានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនជាតិចិនទាំង៣នាក់ និងវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (ONLINE SCAMS) និងការសម្អាតប្រាក់ ត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ហើយសំខាន់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ នៅតែបន្តសកម្មភាពដូចភ្លៀងរលឹម ក្នុងការចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (ONLINE SCAMS) ឲ្យអស់ ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕

https://api.whitetigertv-asia.com/uploads/images/1792592083638-photo_2026-10-21_21-13-08.jpghttps://api.whitetigertv-asia.com/uploads/images/1792592102449-photo_2026-10-21_21-11-48.jpghttps://api.whitetigertv-asia.com/uploads/images/1792592102450-photo_2026-10-21_21-11-54.jpghttps://api.whitetigertv-asia.com/uploads/images/1792592102454-photo_2026-10-21_21-11-59.jpghttps://api.whitetigertv-asia.com/uploads/images/1792592102456-photo_2026-10-21_21-12-04.jpghttps://api.whitetigertv-asia.com/uploads/images/1792592102457-photo_2026-10-21_21-12-10.jpghttps://api.whitetigertv-asia.com/uploads/images/1792592102458-photo_2026-10-21_21-12-15.jpghttps://api.whitetigertv-asia.com/uploads/images/1792592102458-photo_2026-10-21_21-12-22.jpghttps://api.whitetigertv-asia.com/uploads/images/1792592102460-photo_2026-10-21_21-12-27.jpghttps://api.whitetigertv-asia.com/uploads/images/1792592102462-photo_2026-10-21_21-12-33.jpg

អត្ថបទ៖ ចេះពីរៀន
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
New Ads