New Ads

ពលរដ្ឋ ៖ មិនមានការចុះបង្ក្រាប និងបិទចោលឡើយចំពោះល្បែងជល់មាន់អនឡាញ និងឡូតូល្មើសច្បាប់ពីរម៉ាស៊ីនដុះស្លែមួយកន្លែង ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

ពីនេះពីនោះ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ បានផ្ដល់ព័ត៌មានជារូបភាព និងជួយរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា មានល្បែងជល់មាន់អនឡាញ និងឡូតូ ៨៨៨៨ ដុះស្លែពីរម៉ាស៊ីនល្មើសច្បាប់ បាននឹងកំពុងបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសម្បើម ដោយគ្មានខ្លាចញញើតច្បាប់ឡើយ ពោលគឺមិនទាន់ឃើញវត្តមានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន សហការគ្នាចុះត្រួតពិនិត្យជាក់ស្ដែង និងឈានទៅបង្ក្រាបបិទចោលទាំងស្រុងនោះទេ ដែលមានទីតាំងបង្កប់នៅក្នុងតារាងបាល់ទះផ្សារព្រៃទា និងមានបុកប៊ីយ៉ែ ឋិតនៅតាមបណ្ដោយកំណាត់ផ្លូវបេតុងលេខ៣៦K ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើគិតត្រឹមរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

ប្រជាពលរដ្ឋ ក្នុងលក្ខណ្ឌស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងទៀតថា
ទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញ ៨៨៨៨ ដុះស្លែពីរម៉ាស៊ីនខាងលើនេះ បាននឹងកំពុងបន្តសកម្មភាពបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់ ដើម្បីប្រមូលលុយរាប់សឹបលាន ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោងជាង០៨ព្រឹករហូតដល់ព្រលប់ៗទើបបិទ ជាពិសេស «ពេលឃើញអ្នកសារព័ត៌មានចូលទៅដល់ ទើបបុគ្គលិកចុចម៉ាស៊ីនបិទ ហើយពេលអ្នកកាសែតចេញផុតក៏បើកឡើងវិញជាធម្មតាដូចលេងបិទពួន» ក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានសេនាធិការ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ឲ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះទៅបង្ក្រាប និងដកហូតវត្ថុតាងកុំព្យូទ័រ២គ្រឿង តាមរយៈការធ្វើកំណត់ហេតុ និងកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ តាមសំណូមពររបស់ប្រជាពលរដ្ឋ និងតាមរយៈការចេញផ្សាយដោយបណ្ដាញសារព័ត៌មាន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ «ពោលគឺកាលពី១០ថ្ងៃមុន»។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំង បានបញ្ជាក់ថា ជាមួយការបើកសារជាថ្មីឡើងវិញស្ងាត់ៗ និងដោយចំហរ ឫលួចបើកល្បែងជល់មាន់ និងឡូតូអនឡាញដុះស្លែល្មើសច្បាប់មួយកន្លែងនេះ
សូមសំណូមពរយ៉ាងទទូច និងជាថ្មីម្ដងទៀតដល់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងសេនាធិការ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ លោក វ៉ា សាវឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី៣ និងសេនាធិការ លោកវរសេនីយ៍ត្រី ថេង កុសល នាយប៉ុស្ដិ៍ សូមជួយចុះពិនិត្យ និងចាត់វិធានការដើម្បីបង្រ្កាប និងឈានទៅបិទចោលទាំងស្រុង ដោយសារបទល្មើសល្បែងស៊ីសងនេះឯង ជាដើមចមបង្កឲ្យកើតមានអំពើចោរកម្មផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់មូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

ប្រជាពលរដ្ឋដដែល បានបញ្ជាក់ទៀតថា សម្រាប់សំណូមពរសារជាថ្មី និងជាលើកទី២ម្ដងទៀតនេះដែរ បានធ្វើឡើងក្រោយពីបានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ដែលមានស្រាប់ ដោយក្នុងនោះមានទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ
ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើងរងចាំការបកស្រាយបំភ្លឺជានិច្ចនូវរៀងរាល់ម៉ោងធ្វើការ បើទោះបីជាពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយក៏ពិតមែន ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ឃើញ និងដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់
លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការនគរបាលខណ្ឌ ព្រមទាំងលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី៣ និងលោកវរសេនីយ៍ត្រីនាយប៉ុស្ដិ៍ ប្រាកដជាចាត់វិធានការបង្ក្រាបតាមរយៈការធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង និងកុំអនុញ្ញាតឲ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ចំពោះទីតាំងល្បែងបទល្មើសខុសច្បាប់ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងដាក់ចេញផែនការជាបន្តបន្ទាប់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដូចជា ឡូតូអនឡាញ យូគី ជល់មាន់ បៀរ អាប៉ោង ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕

https://api.whitetigertv-asia.com/uploads/images/1794403485247-photo_2026-11-11_20-21-54.jpghttps://api.whitetigertv-asia.com/uploads/images/1794403485249-photo_2026-11-11_20-22-05.jpghttps://api.whitetigertv-asia.com/uploads/images/1794403485252-photo_2026-11-11_20-22-16.jpghttps://api.whitetigertv-asia.com/uploads/images/1794403485253-photo_2026-11-11_20-22-21.jpghttps://api.whitetigertv-asia.com/uploads/images/1794403485256-photo_2026-11-11_20-22-27.jpghttps://api.whitetigertv-asia.com/uploads/images/1794403485258-photo_2026-11-11_20-22-33.jpghttps://api.whitetigertv-asia.com/uploads/images/1794403485259-photo_2026-11-11_20-22-39.jpghttps://api.whitetigertv-asia.com/uploads/images/1794403485262-photo_2026-11-11_20-22-45.jpghttps://api.whitetigertv-asia.com/uploads/images/1794403485264-photo_2026-11-11_20-22-51.jpghttps://api.whitetigertv-asia.com/uploads/images/1794403485264-photo_2026-11-11_20-22-57.jpghttps://api.whitetigertv-asia.com/uploads/images/1794403485265-photo_2026-11-11_20-23-02.jpghttps://api.whitetigertv-asia.com/uploads/images/1794403485267-photo_2026-11-11_20-23-07.jpg

អត្ថបទ៖ ចេះពីរៀន
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
New Ads