New Ads

ពលរដ្ឋ ៖ ម៉ាស៊ីនល្បែងជល់មាន់អនឡាញល្មើសច្បាប់បើកធម្មតា ខណៈល្បែងឡូតូត្រូវបានរើម៉ាស៊ីនចេញហើយ នៅឡើយមិនទាន់មានការចុះបង្ក្រាប និងបិទចោលទាំងស្រុង ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

ពីនេះពីនោះ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ បានជួយផ្ដល់ព័ត៌មាន និងរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា មានម៉ាស៊ីនល្បែងជល់មាន់តាមអនឡាញ១គ្រឿង នៅតែអាចបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេងជាធម្មតា ខណៈម៉ាស៊ីនល្បែង ៨៨៨៨ ឡូតូ១គ្រឿងទៀត ត្រូវបានរើ និងលើកចេញហើយ ក្រោយមានសំណូមពរមួយចំនួនពីប្រជាពលរដ្ឋ ឲ្យមានការចុះបង្ក្រាប តាមរយៈការចេញផ្សាយដោយបណ្ដាញសារព័ត៌មាន នៅឡើយមិនទាន់មានការចុះត្រួតពិនិត្យជាក់ស្ដែង និងឈានទៅបង្ក្រាបបិទចោលទាំងស្រុង «ពោលគឺហាក់ដូចជាធ្វើមើលមិនឃើញ និងមិនដឹងមិនឮទេ» ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ដែលមានទីតាំងបង្កប់នៅក្នុងតារាងបាល់ទះ «យីហោចំរុងចំរើន» និងមានបុកប៊ីយ៉ែមួយកន្លែង ឋិតនៅតាមបណ្ដោយកំណាត់ផ្លូវលំ ជាប់ផ្លូវទួលពង្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើគិតត្រឹមរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមជម្រាបថា ប្រជាពលរដ្ឋ ក្នុងលក្ខណ្ឌស្នើសុំមិនបញ្ចេញឈ្មោះ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ពោលគឺកាលពី២ថ្ងៃមុន បានផ្ញើរូបភាពមួយចំនួន និងបានរាយការណ៍បង្ហាញពាក់ព័ន្ធពីសកម្មភាពប្រព្រឹត្តល្បែងស៊ីសង
ដែលមានជល់មាន់អនឡាញ និងឡូតូ ៨៨៨៨ (ពីរម៉ាស៊ីន) ល្មើសច្បាប់ខាងលើមកកាន់អង្គភាពសារព័ត៌មានយើង និងបណ្ដាញសង្គមផ្សេងទៀត ដើម្បីឲ្យជួយផ្សព្វផ្សាយ និងសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងសេនាធិការ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ លោក កង វង ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី១ និងសេនាធិការ លោកអនុសេនីយ៍ឯក សាយ ចំរើន នាយប៉ុស្ដិ៍ សូមជួយចុះពិនិត្យ និងចាត់វិធានការដើម្បីបង្រ្កាប និងឈានទៅបិទចោលទាំងស្រុង និងកុំអនុញ្ញាតឲ្យមានបើក ឫលួចបើកស្ងាត់ៗឡើងវិញជាដាច់ខាត ដោយសារបទល្មើសល្បែងស៊ីសងនេះឯង ជាដើមចមបង្កឲ្យកើតមានអំពើចោរកម្មផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់មូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព «តែហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ» ពោលគឺទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញមួយនេះ នៅតែអាចបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់ជាធម្មតា បើទោះបីជាម៉ាស៊ីនល្បែងឡូតូអនឡាញ ៨៨៨៨ ត្រូវបានរើ និងលើចេញដោយខ្លួនឯង។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំង បានបង្ហើបប្រាប់ឲ្យដឹងថា ចំពោះការបើកដោយចំហរ ឫលួចបើកស្ងាត់ៗប្រភេទល្បែងស៊ីសងជល់មាន់តាមអនឡាញមួយកន្លែងនេះដែរ ត្រូវបាននឹងកំពុងបន្តសកម្មភាពបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសម្បើម ដើម្បីប្រមូលលុយរាប់សឹបលានជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោងជាង០៨ព្រឹករហូតដល់ព្រលប់ៗទើបបិទ ជាពិសេស
«ពេលឃើញអ្នកសារព័ត៌មានចូលទៅដល់ ទើបបុគ្គលិកចុចម៉ាស៊ីនបិទ ហើយពេលអ្នកកាសែតចេញផុតក៏បើកឡើងវិញជាធម្មតាដូចលេងបិទពួន» ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះទេ ក្រោយពីបានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ដែលមានស្រាប់ ដោយក្នុងនោះមានទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើងបានចេញផ្សាយជាលើកទី២ហើយពេលនេះ និងរងចាំការបកស្រាយបំភ្លឺជានិច្ចនូវរៀងរាល់ម៉ោងធ្វើការ បើទោះបីជាពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយក៏ពិតមែន ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ឃើញ និងដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់
លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការនគរបាលខណ្ឌ ព្រមទាំងលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី១ និងលោកអនុសេនីយ៍ឯកនាយប៉ុស្ដិ៍ ប្រាកដជាចាត់វិធានការបង្ក្រាបតាមរយៈការធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងល្បែងខុសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងដាក់ចេញផែនការជាបន្តបន្ទាប់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដូចជា ឡូតូអនឡាញ យូគី ជល់មាន់ បៀរ អាប៉ោង ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕

https://api.whitetigertv-asia.com/uploads/images/1794389631307-photo_2026-11-11_16-29-49.jpghttps://api.whitetigertv-asia.com/uploads/images/1794389631311-photo_2026-11-11_16-29-56.jpghttps://api.whitetigertv-asia.com/uploads/images/1794389631312-photo_2026-11-11_16-30-01.jpghttps://api.whitetigertv-asia.com/uploads/images/1794389631313-photo_2026-11-11_16-30-05.jpghttps://api.whitetigertv-asia.com/uploads/images/1794389631320-photo_2026-11-11_16-30-10.jpghttps://api.whitetigertv-asia.com/uploads/images/1794389631324-photo_2026-11-11_16-30-18.jpghttps://api.whitetigertv-asia.com/uploads/images/1794389631330-photo_2026-11-11_16-30-22.jpghttps://api.whitetigertv-asia.com/uploads/images/1794389631336-photo_2026-11-11_16-30-26.jpghttps://api.whitetigertv-asia.com/uploads/images/1794389631338-photo_2026-11-11_16-30-31.jpghttps://api.whitetigertv-asia.com/uploads/images/1794389631340-photo_2026-11-11_16-30-47.jpghttps://api.whitetigertv-asia.com/uploads/images/1794389631344-photo_2026-11-11_16-30-53.jpghttps://api.whitetigertv-asia.com/uploads/images/1794389631345-photo_2026-11-11_16-31-23.jpghttps://api.whitetigertv-asia.com/uploads/images/1794389631346-photo_2026-11-11_16-31-37.jpghttps://api.whitetigertv-asia.com/uploads/images/1794389631348-photo_2026-11-11_16-31-42.jpghttps://api.whitetigertv-asia.com/uploads/images/1794389631350-photo_2026-11-11_16-31-47.jpghttps://api.whitetigertv-asia.com/uploads/images/1794389631352-photo_2026-11-11_16-31-52.jpghttps://api.whitetigertv-asia.com/uploads/images/1794389631354-photo_2026-11-11_16-31-57.jpghttps://api.whitetigertv-asia.com/uploads/images/1794389631356-photo_2026-11-11_16-32-06.jpghttps://api.whitetigertv-asia.com/uploads/images/1794389631360-photo_2026-11-11_16-32-11.jpg

អត្ថបទ៖ ចេះពីរៀន
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
New Ads