ខ្លាសអាស៊ីធីវី

Update បិទហើយទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ក្រោយមានសំណូមពរពីប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ

ពីនេះពីនោះ

(ភ្នំពេញ)៖ ទីតាំងបនល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែង ដែលកំពុងបើកដំណើរការទទួលភ្ញៀវ និងពពាក់ពពូនចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចញញើត ដែលស្ថិតនៅត្រង់ចំណុចផ្ទះ (ជាតាកាហ្វេ) ចុះពីផ្លូវម៉ុងរិទ្ធីប្រហែល៣០ម៉ែត្រ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បើគិតត្រឹមរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ត្រូវបានបិទជាស្ថាពរហើយ ដោយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈឺម សាវ៉េន នាយប៉ុស្ដិ៍។

លោកវរសេនីយ៍ត្រី ឈឺម សាវ៉េន នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រភពពីបណ្ដាញសារព័ត៌មាន ថាមានទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង និងបញ្ជាដឹកនាំរបស់លោកវរសេនីយ៍ទោ គួច សុភា អធិការរងទទួលផែនជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ពិសេសលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលប៉ុស្ដិ៍របស់លោក បានចុះទៅធ្វើការណែនាំភ្លាមៗ និងព្រមានដោយមិនអនុញ្ញាតឱ្យបើកសារជាថ្មីឡើងវិញនោះឡើយ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងជាអ្នកសំណូមពរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរមានសមត្ថកិច្ច និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែបានយកចិត្តទុកដាក់ បង្ការទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់បទល្មើស ដើម្បីមូលដ្ឋានមានសុខសុវត្ថិភាព សំដៅដល់ការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ពោលគឺកាលពីពីរថ្ងៃមុន មានប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន សូមសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាជួយចាត់វិធានការបង្ក្រាប ឫបិទចោលទាំងស្រុង នូវទីតាំងបនល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែង ដែលកំពុងបើកដំណើរការទទួលភ្ញៀវ និងពពាក់ពពូនចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចញញើតនោះឡើយ។

តាមរយៈបណ្ដាញសារព័ត៌មាន ប្រជាពលរដ្ឋសង្ឃឹម និងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ជាមួយអាជ្ញាធរសង្កាត់ និងប៉ុស្ដិ៍រដ្ឋបាល ប្រាកដជាមានវិធានការមិនខានឡើយ ចំពោះទីតាំងបនល្បែង ៨៨៨៨ ល្មើសច្បាប់មួយកន្លែងនេះ ដែលស្ថិតនៅត្រង់ចំណុចផ្ទះ (ជាតាកាហ្វេ) ចុះពីផ្លូវម៉ុងរិទ្ធីប្រហែល៣០ម៉ែត្រ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ សម្រាប់សំណូមពរខាងលើនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការរបស់ អភិបាលរាជធានីភ្នំពេញ ដែលបានចេញសេចក្ដីណែនាំ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ ហើយជាពិសេសសារសំឡេងរម្លឹករបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងល្មើសច្បាប់គ្រប់ប្រភេទ៕

https://api.whitetigertv-asia.com/uploads/images/1757077194898-photo_2025-09-05_19-59-08.jpghttps://api.whitetigertv-asia.com/uploads/images/1757077199350-photo_2025-09-05_19-13-25.jpghttps://api.whitetigertv-asia.com/uploads/images/1757077203878-photo_2025-09-05_19-13-30.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី