ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌ៧មករា៖ បងប្អូនអាជីវករ ប្រកបអាជីវកម្មលក់ម៉ូតូ ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរំដោះចំណីចិញ្ចើមផ្លូវ ទ្រូងផ្លូវ និងសម្អាតអនាម័យ បរិស្ថាន

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានឱ្យដឹងថា បងប្អូនអាជីវករមួយចំនួន ដែលប្រកបអាជីវកម្មលក់ម៉ូតូ នៅតាមបណ្តោយកំណាត់ផ្លូវលេខ២៧៤ ក្នុងសង្កាត់បឹងព្រលិត និងសង្កាត់វាលវង់ បានចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដើម្បីរំដោះចំណីចិញ្ចើមផ្លូវ និងទ្រូងផ្លូវ សំដៅដល់ការជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការលើកកម្ពស់សោភ័ណភាព។

ការចូលរួមសហការ ដើម្បីរំដោះចំណីចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសម្អាតអនាម័យ បរិស្ថានក្នុងមូលដ្ឋាន ពីសំណាក់បងប្អូនអាជីវករមួយចំនួន ដែលប្រកបអាជីវកម្មលក់ម៉ូតូ បានធ្វើឡើងក្នុងឱកាសជួបប្រជុំ និងពិភាក្សារកដំណោះស្រាយ ឈ្នះឈ្នះទាំងអស់គ្នា ដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ និងមន្ត្រីខណ្ឌ-សង្កាត់ ស្ថិតនៅសាលាបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងពិធីជួបប្រជុំ និងពិភាក្សារកដំណោះស្រាយនេះ លោកអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានលើកឡើថា បងប្អូនអាជីវករបានចូលរួមយ៉ាងផុសផុល និងពេញចិត្ត ហើយនឹងឯកភាពគាំទ្រ តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការចូលរួមសហការ ដើម្បីរំដោះចំណីចិញ្ចើមផ្លូវ និងទ្រូងផ្លូវ តាមរយៈការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសម្អាតអនាម័យ បរិស្ថាន ដែលសំដៅដល់ការជួយកាត់បន្ថយនូវការកកស្ទះចរាចរណ៍ ថែមទាំងជួយលើកកម្ពស់សោភ័ណភាព និងប្រកបដោយផាសុខភាព ក្នុងមូលដ្ឋានខណ្ឌ ក៏ដូចជា រាជធានីភ្នំពេញ៕

https://api.whitetigertv-asia.com/uploads/images/1765267486245-photo_2025-12-09_15-02-22.jpghttps://api.whitetigertv-asia.com/uploads/images/1765267500758-photo_2025-12-09_15-02-37.jpghttps://api.whitetigertv-asia.com/uploads/images/1765267511981-photo_2025-12-09_15-02-31.jpghttps://api.whitetigertv-asia.com/uploads/images/1765267511983-photo_2025-12-09_15-02-44.jpghttps://api.whitetigertv-asia.com/uploads/images/1765267511983-photo_2025-12-09_15-02-50.jpghttps://api.whitetigertv-asia.com/uploads/images/1765267511984-photo_2025-12-09_15-02-55.jpghttps://api.whitetigertv-asia.com/uploads/images/1765267511985-photo_2025-12-09_15-03-11.jpghttps://api.whitetigertv-asia.com/uploads/images/1765267511985-photo_2025-12-09_15-03-16.jpghttps://api.whitetigertv-asia.com/uploads/images/1765267511985-photo_2025-12-09_15-03-23.jpghttps://api.whitetigertv-asia.com/uploads/images/1765267511986-photo_2025-12-09_15-03-27.jpghttps://api.whitetigertv-asia.com/uploads/images/1765267511986-photo_2025-12-09_15-03-32.jpghttps://api.whitetigertv-asia.com/uploads/images/1765267511987-photo_2025-12-09_15-03-37.jpghttps://api.whitetigertv-asia.com/uploads/images/1765267511987-photo_2025-12-09_15-03-42.jpghttps://api.whitetigertv-asia.com/uploads/images/1765267511988-photo_2025-12-09_15-03-47.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី