ខ្លាសអាស៊ីធីវី

ណែនាំច្រើនសារមិនស្ដាប់! កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងចាត់វិធានការកាត់សំយ៉ាប ដែលតរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ៧កន្លែង

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ក្រោយណែនាំច្រើនលើក និងច្រើនសារមកហើយ មិនព្រមស្ដាប់ ចំពោះសំយ៉ាបរវៃ ដែលម្ចាស់ផ្ទះតរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ បណ្ដាលឱ្យផ្លូវធំទូលាយ បែរជារួមតូច ធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់ ព្រមទាំងសោភ័ណភាព នៅពេលនេះត្រូវបានកាត់ចេញជាស្ថាពរហើយ ចំនួន៧ទីតាំង ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក។

សកម្មភាពចុះកាត់សំយ៉ាបទាំង៧កន្លែងនេះ បានអនុវត្តឡើងស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ២៣៤ និងផ្លូវលេខ២៣៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ តាមបទបញ្ជាដឹកនាំរបស់លោក ជា ពិសី អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងដឹកនាំផ្ទាល់ដោយលោក ស៉ឹម សុផង់ អភិបាលរងខណ្ឌ និងមានការចូលរួមពីកម្លាំងសង្កាត់ផងដែរ។

បើតាមលោក ជា ពិសី នៅក្នុងសកម្មភាពចុះរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយមុនឈានដល់ការកាត់សំយ៉ាបរវៃ ដែលម្ចាស់ផ្ទះតរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ចំនួន៧ទីតាំងនេះ បានអនុវត្តឡើងក្រោយពីអាជ្ញាធរមានសមត្ថកិច្ច បានធ្វើការណែនាំ និងជូនដំណឹងច្រើនលើក និងច្រើនមកហើយដែរ ដែលជាលទ្ធផល និងភាគច្រើន ប្រជាពលរដ្ឋ និងអាជីវករប្រកបរបរអាជីវកម្មផ្សេងៗ បានឯកភាពស្ដាប់តាមការណែនាំ ដោយធ្វើការលក់ដូរបានល្អប្រសើរ ហើយសំខាន់ ពួកគាត់បានធ្វើការរុះរើចេញដោយខ្លួនឯងជាបន្តបន្ទាប់ ដើម្បីចូលរួមថែរក្សាផ្លូវឱ្យបានធំទូលាយដូចដើម ក្នុងការជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាអនាម័យ បរិស្ថានល្អ ដែលជាការជួយលើកកម្ពស់ដល់សោភ័ណភាព និងផាសុខភាព សម្រាប់រាជធានីភ្នំពេញ៕

https://api.whitetigertv-asia.com/uploads/images/1764660768074-photo_2025-12-02_14-26-55.jpghttps://api.whitetigertv-asia.com/uploads/images/1764660784095-photo_2025-12-02_14-27-17.jpghttps://api.whitetigertv-asia.com/uploads/images/1764660784095-photo_2025-12-02_14-27-21.jpghttps://api.whitetigertv-asia.com/uploads/images/1764660784097-photo_2025-12-02_14-27-25.jpghttps://api.whitetigertv-asia.com/uploads/images/1764660784098-photo_2025-12-02_14-27-31.jpghttps://api.whitetigertv-asia.com/uploads/images/1764660784099-photo_2025-12-02_14-27-35.jpghttps://api.whitetigertv-asia.com/uploads/images/1764660784101-photo_2025-12-02_14-27-40.jpghttps://api.whitetigertv-asia.com/uploads/images/1764660784102-photo_2025-12-02_14-27-45.jpghttps://api.whitetigertv-asia.com/uploads/images/1764660784103-photo_2025-12-02_14-27-49.jpghttps://api.whitetigertv-asia.com/uploads/images/1764660784104-photo_2025-12-02_14-27-54.jpghttps://api.whitetigertv-asia.com/uploads/images/1764660784106-photo_2025-12-02_14-27-58.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី