ខ្លាសអាស៊ីធីវី

អតីតប្រធានាធិបតីហ្វីលីពីន Duterte ត្រូវបានបញ្ជូនតាម Private Jet ចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់

ព័ត៌មានអន្តរជាតិ

(ម៉ានីល)៖ បន្ទាប់ពីចាប់ខ្លួន អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក Duterte ត្រូវបានបញ្ជូនតាមយន្តហោះឯកជន (Private Jet) ចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ទីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីនោះ។

សូមជំរាបថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ឃាត់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្រោយពេលរូបលោកបានធ្វើដំណើរពីទីក្រុងហុងកុង មកដល់អាកាសយានដ្ឋានក្នុងទីក្រុងម៉ានីលវិញ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពាក់ព័ន្ធនឹងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោកដែលបានសម្លាប់មនុស្សរាប់ពាន់នាក់៕

https://api.whitetigertv-asia.com/uploads/images/1741783021313-photo_2025-03-12_19-35-36.jpghttps://api.whitetigertv-asia.com/uploads/images/1741783033975-photo_2025-03-12_19-24-12.jpghttps://api.whitetigertv-asia.com/uploads/images/1741783033975-photo_2025-03-12_19-24-18.jpghttps://api.whitetigertv-asia.com/uploads/images/1741783033975-photo_2025-03-12_19-24-23.jpghttps://api.whitetigertv-asia.com/uploads/images/1741783033975-photo_2025-03-12_19-24-28.jpghttps://api.whitetigertv-asia.com/uploads/images/1741783033975-photo_2025-03-12_19-24-33.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី