ខ្លាសអាស៊ីធីវី

ល្បែងឡូតូអនឡាញ ៨៨៨៨ កំពុងបើកទទួលភ្ញៀវចូលលេងនៅផ្លូវ១០៧ (ជាប់បោកអ៊ុតយក្សា) សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ, ពលរដ្ឋសំណូមពរឱ្យជួយបង្ក្រាបបិទចោល

ពីនេះពីនោះ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់បណ្ដាញសារព័ត៌មានយើងឱ្យបានដឹងថា មានទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែង បាននឹងកំពុងបើកទទួលភ្ញៀវចូលចាក់លេងកំសាន្ដសប្បាយ យ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ ហាក់បីដូចជា គ្មានខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាននោះឡើយ។

ប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់នេះ ស្ថិតនៅត្រង់ចំណុចជាប់កន្លែងបោកអ៊ុតយក្សា ដែលចុះពីផ្លូវទំនប់៧០ មកខាងជើងប្រហែល២០ម៉ែត្រប៉ុណ្ណោះ និងនៅខាងឆ្វេងដៃ តាមបណ្ដោយផ្លូវ១០៧ (មិនដល់ផ្ទះសំណាក់គូរូនោះឡើយ) ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាមួយការនឹងការបើកទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់ ដើម្បីទទួលភ្ញៀវចូលទៅចាក់លេងកំសាន្ដសប្បាយ និងស្រែកកងរំពង រហូតម្នាក់ៗអស់លុយពីហោប៉ាវ និងអ្នកខ្លះជំពាក់បនល្បែង ខ្លះទៀតរត់ទៅខ្ចីលុយចងការគេ ដើម្បីបន្តចាក់ឡូតូ ហើយនៅពេលរកលុយលេងលែងបាន នឹងផ្ទុះជាអំពើហឹង្សា ហើយឈានទៅប្រព្រឹត្តបទល្មើសចោរកម្មផ្សេងៗដូចជា លួច-ឆក់-ប្លន់ ជាដើមខាងលើនេះ, ប្រជាពលរដ្ឋដដែល តាមរយៈបណ្ដាញសារព័ត៌មាន និងស្នើសុំមិនបញ្ចេញឈ្មោះ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេស លោកអភិបាលខណ្ឌឫស្សីកែវ លោកអធិការនគរបាលខណ្ឌ លោកស្រីចៅសង្កាត់ទួលសង្កែទី១ នាយប៉ុស្ដិ៍ និងលោកមេភូមិ មេត្តាជួយសហការបង្ក្រាប និងឈានដល់ការបិទចោលទាំងស្រុង ក្នុងការចូលរួមបង្ការទប់ស្កាត់ទាន់ពេលវេលា ដើម្បីភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយពីមានរួចហើយ ឱ្យបង្ក្រាបទាំងផ្ទាល់ និងតាមអនឡាញ នូវសេចក្ដីណែនាំ របស់អភិបាលរាជធានីភ្នំពេញ និងសារាចរណែនាំ ៥ចំណុច ពីសំណាក់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយសំខាន់ប្រសាសន៍ដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ ដោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។

ទោះបីយ៉ាងណាក៏ដោយ គេបានសង្កេតឃើញថា កន្លងមកអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធខណ្ឌឫស្សីកែវ តែងតែបានធ្វើការព្រមានជាហូរហែរ តាមរយៈការចុះធ្វើកិច្ចសន្យាបិទជាស្ថាពរ និងមិនអនុញាត្តឱ្យមានបើកជាថ្មីឡើងវិញជាដាច់ខាត ហើយនឹងឈានទៅបង្ក្រាបផងដែរ ទាំងផ្ទាល់ និងតាមអនឡាញ រាល់ចំពោះល្បែងស៊ីសងល្មើសច្បាប់ទាំងឡាយ និងគ្រប់ប្រភេទ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព តាមសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ និងសារាចរណែនាំ របស់ក្រសួងមហាផ្ទៃ យោងតាមប្រសាសន៍ដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ ដោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1747536890451-photo_2025-05-18_09-53-39.jpghttps://api.whitetigertv-asia.com/uploads/images/1747536899585-photo_2025-05-18_09-29-43.jpghttps://api.whitetigertv-asia.com/uploads/images/1747536905309-photo_2025-05-18_09-29-48.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី