ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌ៧មករា ក្រើនរំលឹកឱ្យមន្ត្រីយកចិត្តទុកដាក់ ចំពោះបងប្អូនគ្រួសារវីរកងទ័ពជួរមុខ ប្រជាពលរដ្ឋភៀសសឹក និងសិស្សភៀសសឹក ដែលមកស្នាក់អាស្រ័យ និងការរក្សាការពារសន្តិសុខឱ្យបានល្អ ក្នុងមូលដ្ឋាន

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានផ្ដាំផ្ញើឱ្យមន្ត្រីអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះបងប្អូនគ្រួសារវីរកងទ័ពជួរមុខ ប្រជាពលរដ្ឋភៀសសឹក និងសិស្សភៀសសឹក ដែលបានមកស្នាក់អាស្រ័យ នៅក្នុងមូលដ្ឋានសង្កាត់ទាំង៨ របស់រដ្ឋបាលខណ្ឌ ពិសេសការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ តាមរយៈច្រកចេញចូលតែមួយខណ្ឌ-សង្កាត់។

ការផ្ដាំផ្ញើរបស់លោក ថេង សុថុល បានធ្វើឡើងនៅចំពោះមុខមន្ត្រី ដែលជាគណៈអភិបាលរងខណ្ឌ គណៈនាយក អធិការនគរបាលខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ មេយោធភូមិភាគពិសេសខណ្ឌ ចៅសង្កាត់ និងនាយប៉ុស្ដិ៍ទាំង៨ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌ៧មករា បានសង្កត់ធ្ងន់ លើការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេស យកចិត្តទុកដាក់ បង្ការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា រាល់គ្រប់បទល្មើស ដើម្បីធានាឱ្យបាន សម្រាប់សុខសុវត្ថិភាព ក្នុងមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ៕

https://api.whitetigertv-asia.com/uploads/images/1767958967952-photo_2026-01-09_18-41-35.jpghttps://api.whitetigertv-asia.com/uploads/images/1767958994349-photo_2026-01-09_18-30-01.jpghttps://api.whitetigertv-asia.com/uploads/images/1767958994350-photo_2026-01-09_18-30-22.jpghttps://api.whitetigertv-asia.com/uploads/images/1767958994352-photo_2026-01-09_18-30-27.jpghttps://api.whitetigertv-asia.com/uploads/images/1767958994352-photo_2026-01-09_18-30-32.jpghttps://api.whitetigertv-asia.com/uploads/images/1767958994353-photo_2026-01-09_18-30-37.jpghttps://api.whitetigertv-asia.com/uploads/images/1767958994353-photo_2026-01-09_18-30-43.jpghttps://api.whitetigertv-asia.com/uploads/images/1767958994353-photo_2026-01-09_18-30-50.jpghttps://api.whitetigertv-asia.com/uploads/images/1767958994354-photo_2026-01-09_18-30-57.jpghttps://api.whitetigertv-asia.com/uploads/images/1767958994354-photo_2026-01-09_18-31-02.jpghttps://api.whitetigertv-asia.com/uploads/images/1767958994355-photo_2026-01-09_18-31-07.jpghttps://api.whitetigertv-asia.com/uploads/images/1767958994355-photo_2026-01-09_18-31-12.jpghttps://api.whitetigertv-asia.com/uploads/images/1767958994356-photo_2026-01-09_18-31-18.jpghttps://api.whitetigertv-asia.com/uploads/images/1767958994356-photo_2026-01-09_18-31-23.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី