New Ads

ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌមានជ័យ និងលោកអធិការខណ្ឌ ឱ្យជួយបង្ក្រាប និងបិទចោលទាំងស្រុងចំពោះទីតាំងល្បែងឡូតូអនទ្បាញល្មើសច្បាប់មួយកន្លែង សង្កាត់ស្ទឹងមានជ័យទី៣

ពីនេះពីនោះ

(ភ្នំពេញ)៖ តើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន បានដឹងហើយ ឫមិនទាន់បានជ្រាបនៅឡើយទេ? ថាមានការប្រព្រឹត្តល្បែងអនទ្បាញប្រភេទឡូតូ ៨៨៨៨ ល្មើសច្បាប់បាននឹងកំពុងបន្តសកម្មភាពបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់ ដើម្បីប្រមូលលុយរាប់សឹបលាន ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោងជាង០៨ព្រឹក រហូតដល់ម៉ោងជាង០៥ល្ងាចទើបបិទ ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះទេ ដែលមានទីតាំងនៅក្នុងបុរីសូនីផ្នែកខាងកើត (ត្រង់ចំណុចអាហារដ្ឋានយាយពៅ) ឋិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ៤៥ ក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទោះបីបានជ្រាប ឫមិនទាន់បានដឹងយ៉ាងណាក្ដី ចំពោះការបើកដោយចំហ ឫលួចបើកល្បែងឡូតូអនឡាញខុសច្បាប់មួយកន្លែងខាងលើនេះ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ សូមសំណូមពរយ៉ាងទទូចដល់
លោក សេង គន្ធ អភិបាលខណ និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និងលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌ លោក សាំង ស៊ីណា ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ និងលោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍ សូមជួយចុះពិនិត្យ និងចាត់វិធានការដើម្បីបង្រ្កាប និងឈានទៅបិទចោលទាំងស្រុង ហើយកុំឱ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ព្រោះបទល្មើសល្បែងសុីសងនេះឯង ជាដើមចម បង្កឱ្យកើតមានអំពើចោរកម្មផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។

យ៉ាងណាក៏ដោយ សម្រាប់សំណូមពរខាងលើនេះបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ទៅហើយ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ដែលមានស្រាប់ ដោយក្នុងនោះមានទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើង នៅពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេ ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ឃើញ និងដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់
លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និងលោកអធិការនគរបាលខណ្ឌ ព្រមទាំងលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ និងលោកវរសេនីយ៍ត្រីនាយប៉ុស្ដិ៍ ប្រាកដជាចុះធ្វើការបង្ក្រាប តាមរយៈការធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងល្បែងខុសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងដាក់ចេញផែនការជាបន្តបន្ទាប់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ឡូតូអនឡាញ យូគី ជល់មាន់ បៀរ អាប៉ោង ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕

https://api.whitetigertv-asia.com/uploads/images/1790683810256-photo_2026-09-29_19-08-29.jpghttps://api.whitetigertv-asia.com/uploads/images/1790683810258-photo_2026-09-29_19-08-36.jpghttps://api.whitetigertv-asia.com/uploads/images/1790683810259-photo_2026-09-29_19-08-42.jpghttps://api.whitetigertv-asia.com/uploads/images/1790683810260-photo_2026-09-29_19-08-48.jpghttps://api.whitetigertv-asia.com/uploads/images/1790683810260-photo_2026-09-29_19-08-53.jpghttps://api.whitetigertv-asia.com/uploads/images/1790683810260-photo_2026-09-29_19-09-06.jpghttps://api.whitetigertv-asia.com/uploads/images/1790683810261-photo_2026-09-29_19-09-12.jpghttps://api.whitetigertv-asia.com/uploads/images/1790683810261-photo_2026-09-29_19-09-19.jpghttps://api.whitetigertv-asia.com/uploads/images/1790683810267-photo_2026-09-29_19-09-24.jpghttps://api.whitetigertv-asia.com/uploads/images/1790683810268-photo_2026-09-29_19-09-29.jpghttps://api.whitetigertv-asia.com/uploads/images/1790683810270-photo_2026-09-29_19-09-34.jpghttps://api.whitetigertv-asia.com/uploads/images/1790683810270-photo_2026-09-29_19-09-39.jpg

អត្ថបទ៖ ចេះពីរៀន
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
New Ads