(ភ្នំពេញ)៖ ដើមឈើខ្ពស់ៗគួរសម និងងាប់បាត់ទៅហើយ សំខាន់បង្កាខ្លាចក្រែងដួល ឬបាក់រលំ ដោយយថាហេតុណាមួយ បណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិផ្សេងៗ សម្រាប់ប្រជាពលរដ្ឋអ្នកធ្វើដំណើរទៅមកតាមដងផ្លូវ ពេលនេះត្រូវបានកាប់រំលំចោលទាំងស្រុងហើយ ប្រមាណជា៦ដើម ដើម្បីធានាដល់សុខសុវត្ថិភាព។
នេះបើតាមការលើកឡើងរបស់លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ក្នុងពេលលោកអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យសណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងមូលដ្ឋានតាមដងផ្លូវលេខ៩៣ និងផ្លូវលេខ១០៩ កែងផ្លូវលេខ១៤០ ក្នុងសង្កាត់មនោរម្យ និងផ្លូវលេខ១០៥ កែងផ្លូវលេខ២៣២ និងផ្លូវលេខ១០៥ កែងផ្លូវលេខ២៧៤ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ។
លោកអភិបាលខណ្ឌ៧មករា បានលើកឡើងថា លោកនឹងរៀបចំដាំដើមឈើ ដើម្បីកែលម្អរឡើងវិញ សម្រាប់ជាម្លប់មួយផ្នែក និងមួយផ្នែកទៀត ជួយដល់ការលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ បន្ទាប់ពីកាប់រំលំចោលទាំងស្រុង នូវដើមឈើដែលងាប់បាត់ទៅហើយ ប្រមាណជា៦ដើម ឋិតក្នុងសង្កាត់មនោរម្យចំនួន៣ដើម និងនៅសង្កាត់បឹងព្រលិតចំនួន៣ដើម ក្នុងការបង្កាគ្រោះថ្នាក់ និងធានាដល់សុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរទៅមកតាមដងផ្លូវ៕
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Facebook
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Twitter
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 WhatsApp
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Line
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 CoolApp












