(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបន្តជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ យកចិត្តទុកដាក់បន្ថែមទៀត លើការងារអទិភាពសំខាន់ៗមួយចំនួន ក្នុងការបន្តរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព ពិសេសការបង្កាទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបង្រ្កាបបទល្មើសគ្រឿងញៀន ការបង្រ្កាបល្បែងស៊ីស និងការត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីបម្រើប្រជាពលរដ្ឋ។
ការជម្រុញ ក៏ដូចជាបទបញ្ជារបស់ លោកអភិបាលខណ្ឌ៧មករា បានធ្វើឡើងក្នុងពេលដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសប្រចាំខណ្ឌ គណៈអភិបាលរងខណ្ឌ គណៈនាយក ប្រធានតាមបណ្ដាការិយាល័យជំនាញ ចៅសង្កាត់ និងនាយប៉ុស្ដិ៍ ដែលបានរៀបចំនៅសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាលខណ្ឌ៧មករា លោក ថេង សុថុល នៅក្នុងកិច្ចប្រជុំនេះ បានលើកឡើងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយល្អ ចាំបាច់ណាស់ទាមទារឱ្យមានកិច្ចសហការល្អពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការយកចិត្តទុកដាក់ពង្រឹងចំពោះការងាររក្សាអនាម័យ បរិស្ថាន ការបង្កាទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបង្រ្កាបបទល្មើសគ្រឿងញៀន ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការងារគ្រប់គ្រងជនបរទេសរស់នៅក្នុងមូលដ្ឋាន៕
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Facebook
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Twitter
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 WhatsApp
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Line
ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 CoolApp













