ខ្លាសអាស៊ីធីវី

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តប្តេជ្ញារួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀន នៅតាមខ្សែរបន្ទាត់ព្រំដែន!

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានអះអាងជាថ្មី អំពីការបន្តប្តេជ្ញាចិត្តរួមគ្នាសាមគ្គីទប់ស្កាត់អំពើជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀននៅតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសទាំងពីរ។

ការអះអាងជាថ្មីនូវឆន្ទះពង្រឹងកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើង នាជំនួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តមនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ដឹកនាំសហការីអញ្ជើញមកចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វូង ក៏បានសម្តែងនូវការអបអរសាទរ ចំពោះការប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងកម្លាំងនគរបាលជាតិ។ ភាគីទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផល ប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 YouTube, Facebook, Instagram, TikTok, Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1747382807558-photo_2025-05-16_15-06-15.jpghttps://api.whitetigertv-asia.com/uploads/images/1747382833951-photo_2025-05-16_13-43-56.jpghttps://api.whitetigertv-asia.com/uploads/images/1747382833952-photo_2025-05-16_13-44-03.jpghttps://api.whitetigertv-asia.com/uploads/images/1747382833953-photo_2025-05-16_13-44-08.jpghttps://api.whitetigertv-asia.com/uploads/images/1747382833953-photo_2025-05-16_13-44-13.jpghttps://api.whitetigertv-asia.com/uploads/images/1747382833954-photo_2025-05-16_13-44-18.jpghttps://api.whitetigertv-asia.com/uploads/images/1747382833954-photo_2025-05-16_13-44-23.jpghttps://api.whitetigertv-asia.com/uploads/images/1747382833954-photo_2025-05-16_13-44-28.jpghttps://api.whitetigertv-asia.com/uploads/images/1747382833956-photo_2025-05-16_13-44-32.jpghttps://api.whitetigertv-asia.com/uploads/images/1747382833957-photo_2025-05-16_13-44-37.jpghttps://api.whitetigertv-asia.com/uploads/images/1747382833958-photo_2025-05-16_13-44-42.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី