ខ្លាសអាស៊ីធីវី

ធ្វើកិច្ចសន្យាអប់រំ និងបិទទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញមួយកន្លែង នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ

ពីនេះពីនោះ

(ភ្នំពេញ)៖ ទីតាំងល្បែងឡូតូ និងជល់មាន់តាមអនឡាញមួយកន្លែង ដែលសង្ងំបើកទទួលភ្ញៀវចូលចាក់លេងកំសាន្ដសប្បាយ និងគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ពេលនេះត្រូវបានធ្វើកិច្ចសន្យាអប់រំម្ចាស់ផ្ទះ និងអ្នកទទួលខុសត្រូវល្បែង និងដើម្បីបិទជាស្ថាពរហើយ និងហាមបើកជាថ្មីឡើងវិញជាដាច់ខាត បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន ទទួលបានសេចក្ដីរាយការណ៍ និងសំណូមពរជាបន្តបន្ទាប់ពីបណ្ដាញសារព័ត៌មាន និងប្រជាពលរដ្ឋ។

ការចុះធ្វើកិច្ចសន្យាអប់រំបិទជាស្ថាពរចំពោះការប្រព្រឹត្តបើកទីតាំងល្បែងឡូតូ និងជល់មាន់តាមអនឡាញល្មើសច្បាប់នេះ បានអនុវត្តឡើង ស្ថិតនៅច្រកឌឿងហែមមួយកន្លែង ដែលចុះពីផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) ប្រហែល៣០ម៉ែត្រ និងមានចម្ងាយពីភូមិយើងប្រហែល៥០ម៉ែត្រ (ប្លុកបន្ទប់ជួល) ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន បានសង្ឃឹម និងជឿជាក់ថា ប្រាកដជាមិនមានការបើកជាថ្មីឡើងវិញនោះឡើយ សម្រាប់ទីតាំងល្បែងឡូតូ និងជល់មាន់តាមអនឡាញមួយកន្លែងនេះ ពោលគឺអនុវត្តឱ្យបានតឹងរឹងតាមសេចក្ដីណែនាំ សារាចរណែនាំ និងប្រសាសន៍ដឹកនាំបញ្ចាយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ និងសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍សង្កាត់ទួលសង្កែទី២ ដែលជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពសង្កាត់ តំណាងអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងជាពិសេសគណៈបញ្ជាការឯកភាពខណ្ឌ បានចុះធ្វើកិច្ចសន្យាអប់រំម្ចាស់ផ្ទះ និងអ្នកទទួលខុសត្រូវល្បែង ដើម្បីបិទជាស្ថាពរ។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1747401133795-photo_2025-05-16_20-11-44.jpghttps://api.whitetigertv-asia.com/uploads/images/1747558469639-IMG_1452.jpeg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី