ខ្លាសអាស៊ីធីវី

ពលរដ្ឋ១០គ្រួសារ ដែលជួបការខ្វះខាតបានទទួលការឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសូមថ្លែងអំណរគុណ និងជូនពរអាជ្ញាធរសង្កាត់ទួលសង្កែទី១ ជាមួយអង្គការទស្សនៈពិភពលោក (World Vision)

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងជួបការលំបាកផ្សេងៗ ប្រមាណជា១០គ្រួសារ តាមរយៈលោក ប៉ែន ស៊ីមាន សមាជិកក្រុមប្រឹក្សាសង្កាត់ទួលសង្កែទី១ និងលោកមេភូមិ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងក្រុមការងារអង្គការទស្សនៈពិភពលោក (World Vision)។

បន្ថែមពីនេះ ប្រជាពលរដ្ឋទាំង១០គ្រួសារដដែល និងតាមរយៈលោក ប៉ែន ស៊ីមាន និងលោកមេភូមិ ក៏បានសូមជូនពរផងដែរ ចំពោះលោកស្រី រាជ ផាវឿន និងក្រុមការងារអង្គការទស្សនៈពិភពលោក (World Vision) សូមមានសុខភាពល្អបរិបូរណ៌ និងជោគជ័យជានិច្ច ជាមួយភារកិច្ចការងារ។

ការថ្លែងអំណរអរគុណ និងការជូនពរពីសំណាក់បងប្អូនប្រជាពលរដ្ឋ បានធ្វើឡើងបន្ទាប់ពីពួកគាត់ ដែលមានជីវភាពខ្វះខាត និងជួបការលំបាកផ្សេងៗ បានទទួលការជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ មានដូចជា (អង្ករ-មី-ត្រីខ) សម្រាប់ទុកបរិភោគ ពីកិច្ចសហការយ៉ាងយកចិត្តទុកដាក់រវាងក្រុមការងារអង្គការទស្សនៈពិភពលោក (World Vision) ក្នុងភូមិចុងខ្សាច់ នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងសកម្មភាពសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងជួបការលំបាក ក្នុងមូលដ្ឋាននេះ លោក ប៉ែន ស៊ីមាន តំណាងលោកស្រី រាជ ផាវឿន ក៏បានស្នើឱ្យប្រជាពលរដ្ឋ ជួយផ្ដល់ព័ត៌មានមកកាន់មេភូមិ ឫអាជ្ញាធរសង្កាត់ ពិសេសនៅពេលជួប ឫឃើញបងប្អូនប្រជាពលរដ្ឋដទៃទៀត កំពុងជួបហានិភ័យផ្សេងៗ ដើម្បីភូមិ-សង្កាត់បានពាំនាំ និងរាយការណ៍បន្តទៅរដ្ឋបាលខណ្ឌឫស្សីកែវ ក្នុងការរិះរកដំណោះស្រាយជូនតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដោយមិនឱ្យប្រជាពលរដ្ឋយើងណាម្នាក់ ស្លាប់នឹងអត់អាហារដោយអាជ្ញាធរមូលដ្ឋាន មិនបានដឹងនោះឡើយ៕

https://api.whitetigertv-asia.com/uploads/images/1751892500189-photo_2025-07-07_19-47-49.jpghttps://api.whitetigertv-asia.com/uploads/images/1751892553454-photo_2025-07-07_19-14-44.jpghttps://api.whitetigertv-asia.com/uploads/images/1751892553456-photo_2025-07-07_19-14-49.jpghttps://api.whitetigertv-asia.com/uploads/images/1751892553457-photo_2025-07-07_19-14-54.jpghttps://api.whitetigertv-asia.com/uploads/images/1751892553458-photo_2025-07-07_19-15-00.jpghttps://api.whitetigertv-asia.com/uploads/images/1751892553458-photo_2025-07-07_19-15-05.jpghttps://api.whitetigertv-asia.com/uploads/images/1751892553458-photo_2025-07-07_19-15-11.jpghttps://api.whitetigertv-asia.com/uploads/images/1751892553460-photo_2025-07-07_19-15-16.jpghttps://api.whitetigertv-asia.com/uploads/images/1751892553461-photo_2025-07-07_19-15-20.jpghttps://api.whitetigertv-asia.com/uploads/images/1751892553463-photo_2025-07-07_19-15-25.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី