ខ្លាសអាស៊ីធីវី

ព្រះបរិត្តសោភ័ណ ច័ន្ទ សុភាព ប្រគល់បច្ច័យ ១០.០០០ដុល្លារ ដល់លោកវរសេនីយ៍ឯក ហ៊ាង ថារេត សម្រាប់សាងសង់អគ្គាររដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ព្រះបរិត្តសោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរសាលាអនុគណឫស្សីកែវ និងជាព្រះប្រធានរស្មីមូលនិធិសប្បុរសធម៌ បានប្រគល់បច្ច័យ ចំនួន ១០.០០០ ដុល្លារ (មួយម៉ឺនដុល្លារ) ដល់លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ។ ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ ក៏បានប្រគល់លិខិតថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅផងដែរចំពោះ ព្រះបរិត្តសោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរសាលាអនុគណឫស្សីកែវ និងជាព្រះប្រធានរស្មីមូលនិធិសប្បុរសធម៌។

ការប្រគល់ និងទទួលបច្ច័យ ព្រមទាំងលិខិតថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅទៅវិញទៅមកនេះ បានធ្វើឡើងដោយមានការចូលរួមពីអធិការរង នាយកផ្នែក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងគណៈកម្មការអាចារ្យវត្ត ព្រមទាំងក្រុមការងារហាងក្ដាវិមានសួគ៌ ១១១ ដែលបានរៀបចំឡើង ស្ថិតនៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

បើតាមលិខិតថ្លែងអំណរព្រះគុណ ដែលលោកវរសេនីយ៍ឯក ហ៊ាង ថារេត ប្រគល់បានបញ្ជាក់ថា សូមថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅចំពោះ ព្រះបរិត្តសោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាទីប្រឹក្សាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះធម្មធរសាលាអនុគណខណ្ឌឫស្សីកែវ វត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ដែលបានជួយឧត្ថម្ភថវិកាចំនួន ១០.០០០ USD (មួយម៉ឺនដុល្លារអាមេរិក) សម្រាប់សាងសង់អគ្គាររដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

លិខិតថ្លែងអំណរព្រះគុណដដែលនេះដែរ បានបញ្ជាក់ទៀតថា ជាមួយទឹកព្រះទ័យនេះ គឺជាការចូលរួមចំណែកដ៏ល្អប្រពៃក្នុងការអភិវឌ្ឍអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ លើបុព្វហេតុ ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ខ្ញុំព្រះករុណា រួមទាំងមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សូមថ្វាយប្រគេនពរ ព្រះបរិត្ត បានជួបប្រទះនូវពុទ្ធពរ បួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1750676655252-photo_2025-06-23_17-44-20.jpghttps://api.whitetigertv-asia.com/uploads/images/1750676666728-photo_2025-06-23_17-44-06.jpghttps://api.whitetigertv-asia.com/uploads/images/1750676681048-photo_2025-06-23_17-43-54.jpghttps://api.whitetigertv-asia.com/uploads/images/1750676688699-photo_2025-06-23_17-43-59.jpghttps://api.whitetigertv-asia.com/uploads/images/1750676696579-photo_2025-06-23_17-43-49.jpghttps://api.whitetigertv-asia.com/uploads/images/1750691084763-IMG_2728.jpeg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី