ខ្លាសអាស៊ីធីវី

សម្តេចតេជោ ហ៊ុន សែន៖ ចោរសៀមកុំភ្លេចសិន្ធិសញ្ញាបារាំង-សៀម និងកុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជូនសារនយោបាយទៅក្រុមថ្នាក់ដឹកនាំថៃ ជាពិសេសក្រុមជ្រុលនិយម ឲ្យចងចាំសិន្ធិសញ្ញាបារាំង-សៀម ហើយកុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ។

តាមរយៈចូលទៅឆ្លើយជាមួយបងប្អូនប្រជាពលរដ្ឋ នៅលើ Facebook នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចោរសៀមកុំភ្លេចសិន្ធិសញ្ញាបារាំង-សៀម ១៩០៤-១៩០៧ និងផែនទីនោះផង។ កុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ»។

ជាមួយនឹងស្ថានភាពនយោបាយផ្ទៃក្នុងរបស់ថៃ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់ ៣ខែខាងមុខហើយ ហើយសម្តេចក៏អាចដឹងមុនថា ជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែសម្តេចមិនទាន់បានទម្លាយឈ្មោះនៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីពួកចោរឈ្លានពានចូលមករំខាន Facebook របស់សម្តេចដោយមានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកក។

សម្តេចតេជោ បានថ្លែងថា «ការបង្កហេតុមិនមែនគ្រាន់តែធ្វើការ ឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ។ រឿងនេះយើងអាចវាយតម្លៃបានគឺពួកគេកំពុង ផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ»។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1750764389831-photo_2025-06-24_18-26-04.jpghttps://api.whitetigertv-asia.com/uploads/images/1750764431908-photo_2025-06-24_18-10-29.jpghttps://api.whitetigertv-asia.com/uploads/images/1750764431909-photo_2025-06-24_18-10-43.jpghttps://api.whitetigertv-asia.com/uploads/images/1750764431909-photo_2025-06-24_18-10-49.jpghttps://api.whitetigertv-asia.com/uploads/images/1750764431910-photo_2025-06-24_18-10-54.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី