ខ្លាសអាស៊ីធីវី

កងទ័ពជួរមុខដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ ទទួលបានការឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ពីឧកញ៉ា សេង សុវីរដ្ឋា  

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ឧកញ៉ា សេង សុវីរដ្ឋា បានប្រកាសឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការលើកទឹកចិត្តដល់កងទ័ព ក៏ដូចជាការយកចិត្តទុកដាក់ ពីសំណាក់ ឧកញ៉ា សេង សុវីរដ្ឋា បានធ្វើឡើងភ្លាមៗ ដើម្បីតបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។

ការចូលរួមឧបត្ថម្ភថវិការបស់ឧកញ៉ា សេង សុវីរដ្ឋា គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់ខ្មែរ ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន តាមរយៈសេចក្ដីថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតាថែរក្សាទឹកដីនៃកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 YouTube, Facebook, Instagram, TikTok, Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1748664399043-photo_2025-05-31_11-05-38.jpghttps://api.whitetigertv-asia.com/uploads/images/1748664404284-photo_2025-05-31_09-39-25.jpghttps://api.whitetigertv-asia.com/uploads/images/1748685713314-photo_2025-05-31_17-01-16.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី