ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌ៧មករា ដាក់ចេញផែនការមួយចំនួន ដើម្បីរួមគ្នាអនុវត្ត នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ការងារបង្កាទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាដល់ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវបានធ្វើឡើងជាប្រចាំ និងដូចភ្លៀងរលឹម សម្រាប់សុវត្ថិភាព ក្នុងមូលដ្ឋាន របស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលស្ថិតក្រោមការដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌ៧មករា នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ, លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានលើកឡើងទៀតថា ក្រៅពីការងារបង្កាទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ សម្រាប់ការងារអនាម័យ បរិស្ថាន ក៏ត្រូវបានធ្វើឡើងដោយឥតឈប់ឈរ ដើម្បីសុខភាពសាធារណៈ និងការលើកកម្ពស់សោភណ្ឌភាពទីក្រុង។

លោកអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករារូបនេះ បានគូសបញ្ជាក់ផងដែរថា សម្រាប់ការងារកាន់តែសំខាន់ ដែលត្រូវបានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ ដូចជាការបង្ក្រាបជាក់ស្ដែង និងការស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀន, បង្កាបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការងារត្រួតពិនិត្យអាវុធជាតិផ្ទុះ, ការងារគ្រប់គ្រងជនបរទេស, ការងារផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយខណ្ឌ-សង្កាត់ ជូនបងប្អូនប្រជាពលរដ្ឋ។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1749133569133-photo_2025-06-05_20-26-31.jpghttps://api.whitetigertv-asia.com/uploads/images/1749133569136-photo_2025-06-05_20-26-37.jpghttps://api.whitetigertv-asia.com/uploads/images/1749133569137-photo_2025-06-05_20-26-43.jpghttps://api.whitetigertv-asia.com/uploads/images/1749133569138-photo_2025-06-05_20-26-48.jpghttps://api.whitetigertv-asia.com/uploads/images/1749133569139-photo_2025-06-05_20-26-53.jpghttps://api.whitetigertv-asia.com/uploads/images/1749133569139-photo_2025-06-05_20-26-58.jpghttps://api.whitetigertv-asia.com/uploads/images/1749133569140-photo_2025-06-05_20-27-03.jpghttps://api.whitetigertv-asia.com/uploads/images/1749133569140-photo_2025-06-05_20-27-08.jpghttps://api.whitetigertv-asia.com/uploads/images/1749133569141-photo_2025-06-05_20-27-12.jpghttps://api.whitetigertv-asia.com/uploads/images/1749133569142-photo_2025-06-05_20-27-17.jpghttps://api.whitetigertv-asia.com/uploads/images/1749133569142-photo_2025-06-05_20-27-22.jpghttps://api.whitetigertv-asia.com/uploads/images/1749133569143-photo_2025-06-05_20-27-27.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី