(ភ្នំពេញ)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានចាប់ផ្ដើមហើយ ដែលស្ថិតក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ឆ្នាំ២០២៥នេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខណ្ឌ តាមបណ្ដាសង្កាត់ និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។
លោក ថេង សុថុល បានធ្វើការឆ្លើយតប និងដោះស្រាយភ្លាមៗ ជូនបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីបានទទួលនូវសំណួរ សំណើរ និងសំណូមពរមួយចំនួន ពីបងប្អូនប្រជាពលរដ្ឋ ទាំងផ្ទាល់មាត់ និងការលើកឡើងក្នុងលិខិត នៃកិច្ចពិភាក្សា សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់៕














