ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌ៧មករា បន្តជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់យកចិត្តទុកដាក់ទទួលពលករដែលមកពីប្រទេសថៃ និងការផ្ដល់សេវាឱ្យបានល្អប្រសើរដល់ពលរដ្ឋ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបន្តជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធបន្តអនុវត្តឱ្យមានប្រសិទ្ធភាព ដោយធ្វើយ៉ាងណា ត្រូវទទួលស្វាគមន៍ឱ្យបានល្អចំពោះពលករ ដែលចេញមកពីប្រទេសថៃ ក្នុងការចូលមករកការងារធ្វើ និងស្នាក់នៅក្នុងមូលដ្ឋានខណ្ឌ។

ការជម្រុញយ៉ាងយកចិត្តទុកដាក់បែបនេះ ពីសំណាក់លោកអភិបាលខណ្ឌ៧មករា បានធ្វើឡើងដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ គណៈនាយក នាយករង និងតាមបណ្ដាប្រធាន អនុប្រធានការិយាល័យជំនាញ អាជ្ញាធរសង្កាត់ និងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង៨ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ស្ថិតនៅសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

ក្នុងកិច្ចគណៈ បញ្ជា ការ ឯកភាព រដ្ឋបាលខណ្ឌ៧មករានេះដែរ លោក ថេង សុថុល បានបន្តជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់យកចិត្តទុកដាក់ពង្រឹង ការងារសន្តិសុខ សណ្ដាប់ធ្នាប់ បៀបរៀបរយសាធារណៈ, ការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រៅពីការងារផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ តាមរយៈច្រកចេញចូលតែមួយខណ្ឌ-សង្កាត់ និងការងារទទួលពលករមកពីប្រទេសថៃ ចូលមកក្នុងមូលដ្ឋានខណ្ឌ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោក ថេង សុថុល ក៏បានឆ្លៀតឱកាសប្រគល់លិខិតសរសើរ របស់ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលសង្កាត់ទាំង៨ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៤៕

https://api.whitetigertv-asia.com/uploads/images/1755864399423-photo_2025-08-22_19-06-00.jpghttps://api.whitetigertv-asia.com/uploads/images/1755864433408-photo_2025-08-22_18-44-50.jpghttps://api.whitetigertv-asia.com/uploads/images/1755864433409-photo_2025-08-22_18-44-55.jpghttps://api.whitetigertv-asia.com/uploads/images/1755864433410-photo_2025-08-22_18-45-00.jpghttps://api.whitetigertv-asia.com/uploads/images/1755864433411-photo_2025-08-22_18-45-06.jpghttps://api.whitetigertv-asia.com/uploads/images/1755864433412-photo_2025-08-22_18-45-12.jpghttps://api.whitetigertv-asia.com/uploads/images/1755864433413-photo_2025-08-22_18-45-16.jpghttps://api.whitetigertv-asia.com/uploads/images/1755864433414-photo_2025-08-22_18-45-23.jpghttps://api.whitetigertv-asia.com/uploads/images/1755864433414-photo_2025-08-22_18-45-27.jpghttps://api.whitetigertv-asia.com/uploads/images/1755864433415-photo_2025-08-22_18-45-32.jpghttps://api.whitetigertv-asia.com/uploads/images/1755864433421-photo_2025-08-22_18-45-36.jpghttps://api.whitetigertv-asia.com/uploads/images/1755864433421-photo_2025-08-22_18-45-42.jpghttps://api.whitetigertv-asia.com/uploads/images/1755864433422-photo_2025-08-22_18-45-47.jpghttps://api.whitetigertv-asia.com/uploads/images/1755864433422-photo_2025-08-22_18-45-52.jpghttps://api.whitetigertv-asia.com/uploads/images/1755864433422-photo_2025-08-22_18-45-57.jpghttps://api.whitetigertv-asia.com/uploads/images/1755864433423-photo_2025-08-22_18-46-01.jpghttps://api.whitetigertv-asia.com/uploads/images/1755864433424-photo_2025-08-22_18-46-06.jpghttps://api.whitetigertv-asia.com/uploads/images/1755864433425-photo_2025-08-22_18-46-11.jpghttps://api.whitetigertv-asia.com/uploads/images/1755864433425-photo_2025-08-22_18-46-17.jpghttps://api.whitetigertv-asia.com/uploads/images/1755864433426-photo_2025-08-22_18-46-22.jpghttps://api.whitetigertv-asia.com/uploads/images/1755864433426-photo_2025-08-22_18-46-27.jpghttps://api.whitetigertv-asia.com/uploads/images/1755864433427-photo_2025-08-22_18-46-32.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី