(ភ្នំពេញ)៖ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ មានការរៀបចំកិច្ចប្រជុំមួយ ដើម្បីពង្រឹងបន្ថែមលើការងារ និងផែនការងារតាមជំនាញនិមួយៗទាំង៨។
ក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឬស្សីកែវ និងមានការអញ្ជើញចូលរួមពីលោក-លោកស្រីអធិការរង នាយផ្នែកសេនាធិការ នាយផ្នែកសណ្តាប់ធ្នាប់សាធារណៈ នាយផ្នែកការពារ និងអន្តរាគមន៍។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ក៏បានណែនាំឱ្យកម្លាំងទាំងអស់ ត្រូវពង្រឹងបន្ថែមនូវការងារជំនាញតាមផែននីមួយៗ ពិសេសចុះណែនាំពង្រឹងការងារដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ និងការយកចិត្តទុកដាក់បម្រើសេវាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ហើយសំខាន់ ត្រូវគោរពបទបញ្ជា គោរពវិន័យ និងការសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ៕


















