ខ្លាសអាស៊ីធីវី

ចៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងមានកូនគ្រប់អាយុ ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានគ្រប់ៗគ្នា

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ចៅសង្កាត់ទួលសង្កែទី១ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ លោកស្រី រាជ ផាវឿន នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងមានកូនគ្រប់អាយុ ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានគ្រប់ៗគ្នា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ដើម្បីបម្រើឱ្យអត្ថប្រយោជន៍ផ្សេងៗ ពិសេសបម្រើឱ្យការងារបោះឆ្នោត។

ការជម្រុញយ៉ាងដូច្នេះ របស់លោកស្រីចៅសង្កាត់ទួលសង្កែទី១ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ បានធ្វើឡើងនៅក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្តីពីលក្ខណៈសម្បត្តិគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ មេភូមិរង សមាជិកភូមិ និងប្រជាពលរដ្ឋប្រមាណជា៦២នាក់ ស្ថិតនៅក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សម្រាប់លក្ខណៈសម្បត្តិរបស់ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ទាំង៧ចំណុច រួមមាន៖ ១-ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយ គុណភាព និងប្រសិទ្ធភាព, ៦-មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ, ៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។ សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានខាងលើនេះមានផ្សាយនៅ 👉 Telegram, Twitter, WhatsApp, Line, CoolApp

https://api.whitetigertv-asia.com/uploads/images/1749479312966-photo_2025-06-09_21-28-06.jpghttps://api.whitetigertv-asia.com/uploads/images/1749479344038-photo_2025-06-09_21-02-31.jpghttps://api.whitetigertv-asia.com/uploads/images/1749479344041-photo_2025-06-09_21-02-38.jpghttps://api.whitetigertv-asia.com/uploads/images/1749479344043-photo_2025-06-09_21-02-43.jpghttps://api.whitetigertv-asia.com/uploads/images/1749479344044-photo_2025-06-09_21-02-48.jpghttps://api.whitetigertv-asia.com/uploads/images/1749479344045-photo_2025-06-09_21-02-53.jpghttps://api.whitetigertv-asia.com/uploads/images/1749479344047-photo_2025-06-09_21-02-59.jpghttps://api.whitetigertv-asia.com/uploads/images/1749479344048-photo_2025-06-09_21-07-48.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី