ខ្លាសអាស៊ីធីវី

រដ្ឋបាលខណ្ឌមានជ័យ ជូនដំណឹងពីការប្រារព្វពិធីនាថ្ងៃ១១ មេសាខាងមុខ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ដឹកនាំដោយលោក សេង គន្ធ អភិបាលខណ្ឌ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្ដីពីការប្រារព្វពិធីសូត្រមន្ត នមស្ការព្រះរតនត្រ័យសមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត លើករាសីឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សម្រាប់កម្មវិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ និងរៀបចំធ្វើឡើង (ស្ថិតនៅសាលាខណ្ឌមានជ័យ) តាមបណ្ដោយមហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ វេលាម៉ោង១៣:០០នាទីរសៀលថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

រដ្ឋបាលខណ្ឌមានជ័យ មានកិត្តិយសសូមគោរពជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក-លោកស្រី សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមប្រឹក្សាសង្កាត់ទាំង៧ គណៈកម្មការផ្សារ អាជីវករ ពាណិជ្ជករ សិប្បករ វិនិយោគិន ជាពិសេសប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ មេត្តាជ្រាបថា៖ ជារៀងរាល់ឆ្នាំ រដ្ឋបាលខណ្ឌ តែងតែប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក-លោកស្រី សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ទាំង៧ គណៈកម្មការផ្សារ អាជីវករ ពាណិជ្ជករ សិប្បករ វិនិយោគិន និងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញចូលរួមអនុមោទនា អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កុំបីអាក់ខានឡើយ៕

https://api.whitetigertv-asia.com/uploads/images/1744094508048-photo_2025-04-08_13-41-12.jpghttps://api.whitetigertv-asia.com/uploads/images/1744094528161-photo_2025-04-08_13-31-30.jpghttps://api.whitetigertv-asia.com/uploads/images/1744094533775-photo_2025-04-08_13-37-31.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី