ខ្លាសអាស៊ីធីវី

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បន្តបញ្ជាអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ពង្រឹងឱ្យបានហ្មត់ចត់បន្ថែមទៀត ចំពោះការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINK SCAMS) និងការបង្រ្កាបក្មេងទំនើង!

ព័ត៌មានជាតិ

(ភ្នំពេញ)៖ អភិបាលខណ្ឌ៧មករា លោក ថេង សុថុល បញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ បន្តយកចិត្តទុកដាក់សហការពង្រឹងឱ្យបានហ្មត់ចត់បន្ថែមទៀត ចំពោះការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINK SCAMS) និងការបង្រ្កាបក្មេងទំនើង ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន សម្រាប់បងប្អូនប្រជាពលរដ្ឋ។

បទបញ្ជានេះ បានដាក់ចេញជាបន្តបន្ទាប់ និងធ្វើឡើងនៅចំពោះមុខគណៈអភិបាលរងខណ្ឌ គណៈនាយក អធិការនគរបាលខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ មេយោធភូមិភាគពិសេសខណ្ឌ ប្រធានតាមបណ្ដាការិយាល័យជំនាញខណ្ឌ ចៅសង្កាត់ និងនាយប៉ុស្ដិ៍ នៅក្នុងកិច្ចប្រជុំប្រចាំខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងាររបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINK SCAMS) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា នារសៀលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦។

អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ បន្តសហការដើម្បីពង្រឹងឱ្យបានហ្មត់ចត់បន្ថែមទៀត ទាំងការងាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន សំខាន់ ការងាររបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINK SCAMS), ការងារបង្រ្កាបល្បែងស៉ីសងខុស, ការងារបង្រ្កាបក្មេងទំនើង, ការងារត្រៀមរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ការងារផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយខណ្ឌ-សង្កាត់ ជូនបងប្អូនប្រជាពលរដ្ឋ៕

https://api.whitetigertv-asia.com/uploads/images/1773721361806-photo_2026-03-17_11-21-13.jpghttps://api.whitetigertv-asia.com/uploads/images/1773721410652-photo_2026-03-17_11-06-24.jpghttps://api.whitetigertv-asia.com/uploads/images/1773721410654-photo_2026-03-17_11-06-29.jpghttps://api.whitetigertv-asia.com/uploads/images/1773721410655-photo_2026-03-17_11-06-33.jpghttps://api.whitetigertv-asia.com/uploads/images/1773721410655-photo_2026-03-17_11-06-38.jpghttps://api.whitetigertv-asia.com/uploads/images/1773721410655-photo_2026-03-17_11-06-42.jpghttps://api.whitetigertv-asia.com/uploads/images/1773721410656-photo_2026-03-17_11-06-47.jpghttps://api.whitetigertv-asia.com/uploads/images/1773721410656-photo_2026-03-17_11-06-52.jpghttps://api.whitetigertv-asia.com/uploads/images/1773721410656-photo_2026-03-17_11-06-58.jpghttps://api.whitetigertv-asia.com/uploads/images/1773721410656-photo_2026-03-17_11-07-03.jpghttps://api.whitetigertv-asia.com/uploads/images/1773721410657-photo_2026-03-17_11-07-08.jpghttps://api.whitetigertv-asia.com/uploads/images/1773721410657-photo_2026-03-17_11-07-13.jpghttps://api.whitetigertv-asia.com/uploads/images/1773721410657-photo_2026-03-17_11-07-19.jpghttps://api.whitetigertv-asia.com/uploads/images/1773721410658-photo_2026-03-17_11-07-23.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី