ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌ៧មករា បន្តដឹកនាំមន្ត្រីចុះពិនិត្យប្រព័ន្ធលូបង្ហូរទឹក ដើម្បីបង្ការទប់ស្កាត់ការជន់លេច ដោយសារទឹកភ្លៀង នារដូវវស្សាខាងមុខ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យមើលប្រព័ន្ធលូរំដោះទឹក និងប្រអប់លូ ដើម្បីជៀសវាងពេលមានភ្លៀងធ្លាក់ម្ដងៗ បង្កការជន់លិចទឹកលើផ្លូវ ជាពិសេស នៅតំបន់តាមបណ្ដោយកំណាត់ផ្លូវលេខ១២៨ (មហាវិថីកម្ពុជាក្រោម) ក្នុងសង្កាត់មិត្តភាព។

ក្នុងដំណើរចុះត្រួតពិនិត្យនេះ លោកអភិបាលខណ្ឌ៧មករា បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ និងជម្រុញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ បានរៀបចំសណ្ដាប់ធ្នាប់ ជាពិសេ ប្រព័ន្ធលូររំដោះទឹក ដើម្បីបង្ហូទឹកចូលប្រព័ន្ធលូមេឲ្យបានល្អ ព្រោះកន្លងមកពេលភ្លៀងធ្លាក់ម្ដងៗ មានការលិចផ្លូវជាងខ្លាំងនៅតាមបណ្ដោយផ្លូវលេខ២១៥ ចំណុចស្តុបផ្សារដេប៉ូ និងផ្លូវកម្ពុជាក្រោម ដែលធ្វើឲ្យអ្នកធ្វើដំណើរមានការលំបាក ទើបអាជ្ញាធរដាក់ប្រព័ន្ធលូរមុខកាត់ទំហំ ១ម៉ែត្រកន្លះ ដើម្បីរំដោះទឹក។

លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា រដ្ឋបាលខណ្ឌសង្ឃឹមជឿជាក់ថា ក្រោយការផ្លាស់ប្ដូរប្រព័ន្ធលូមេ និងការរៀបចំប្រព័ន្ធលំហូរទឹកបានត្រឹមត្រូវ ការជន់លិច និងអាចកាត់បន្ថយបានច្រើន ពីតំបន់ផ្លូវកម្ពុជាក្រោម តំបន់បុរីកីឡា និងផ្លូវលេខ២១៥។

ជាមួយគ្នានេះ លោកអភិបាល ក្នុងនាមរដ្ឋបាលខណ្ឌ សូមសំណូមពរដល់ពលរដ្ឋ ដែលមានលំនៅដ្ឋាននៅតាមបណ្ដោយផ្លូវលេខ១២៨ ទាំងអស់គ្នា សូមចូលរួមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ជៀសវាងហូរចូលមាត់លូរ បង្កការកកស្ទះប្រព័ន្ធទឹក និងដើម្បីរក្សាអនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ៕

https://api.whitetigertv-asia.com/uploads/images/1775714069042-photo_2026-04-09_12-52-02.jpghttps://api.whitetigertv-asia.com/uploads/images/1775714084850-photo_2026-04-09_12-52-09.jpghttps://api.whitetigertv-asia.com/uploads/images/1775714084852-photo_2026-04-09_12-52-13.jpghttps://api.whitetigertv-asia.com/uploads/images/1775714084854-photo_2026-04-09_12-52-17.jpghttps://api.whitetigertv-asia.com/uploads/images/1775714084855-photo_2026-04-09_12-52-23.jpghttps://api.whitetigertv-asia.com/uploads/images/1775714084856-photo_2026-04-09_12-52-28.jpghttps://api.whitetigertv-asia.com/uploads/images/1775714084858-photo_2026-04-09_12-52-33.jpghttps://api.whitetigertv-asia.com/uploads/images/1775714084858-photo_2026-04-09_12-52-37.jpghttps://api.whitetigertv-asia.com/uploads/images/1775714084860-photo_2026-04-09_12-52-42.jpghttps://api.whitetigertv-asia.com/uploads/images/1775714084862-photo_2026-04-09_12-52-47.jpghttps://api.whitetigertv-asia.com/uploads/images/1775714084863-photo_2026-04-09_12-52-53.jpghttps://api.whitetigertv-asia.com/uploads/images/1775714084865-photo_2026-04-09_12-52-58.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី