ខ្លាសអាស៊ីធីវី

ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌសែនសុខ និងលោកអធិការខណ្ឌ ឱ្យជួយបង្ក្រាប និងបិទចោលទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង នៅសង្កាត់ភ្នំពេញថ្មី

ពីនេះពីនោះ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គផ្សេងទៀត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានសំណូមពរដល់ លោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ឱ្យជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ឫធ្វើកិច្ចសន្យាបិទចោលទាំងស្រុង ចំពោះទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែង ដែលកំពុងបន្តសកម្មភាពយ៉ាងគគ្លើន ក្នុងការសង្ងំបើកទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងច្រើនកុះករ ជារៀងរាល់ថ្ងៃ និងកើតឡើងរាប់ខែមកហើយ ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះឡើយ។

សូមបញ្ជាក់ថា ចំពោះទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញល្មើសច្បាប់ខាងលើនេះ បានបង្កប់នៅក្នុងផ្ទះលក់កាហ្វេមួយកន្លែង ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវបេតុង ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីដាក់ចេញនូវផែនការសំខាន់ៗ ពិសេសឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានដូចជា ឡូតូអនឡាញ កន្ទុយលេខ អាប៉ោង បៀរ និងជល់មាន់ ជាដើម ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ មានសង្ឃឹម និងជឿជាក់ថា ចំពោះទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញល្មើសច្បាប់ ដែលជាដើមចម បង្កឱ្យកើតមាននូវបទល្មើសចោរកម្មផ្សេងៗ ដូចជាអំពើ លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ប្រាកដជាត្រូវបានទប់ស្កាត់ និងបង្ក្រាប ឫធ្វើកិច្ចសន្យាបិទចោលមិនខានឡើយពីសំណាក់ លោកអធិការខណ្ឌ លោកចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ ជាពិសេស លោកអភិបាលខណ្ឌ ដើម្បីធានាដល់ការក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

https://api.whitetigertv-asia.com/uploads/images/1778760669196-photo_2026-05-14_19-09-50.jpghttps://api.whitetigertv-asia.com/uploads/images/1778760676227-photo_2026-05-14_18-40-27.jpghttps://api.whitetigertv-asia.com/uploads/images/1778760681100-photo_2026-05-14_18-24-43.jpghttps://api.whitetigertv-asia.com/uploads/images/1778760685622-photo_2026-05-14_18-09-54.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី