ខ្លាសអាស៊ីធីវី

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បន្តចុះត្រួតពិនិត្យរដ្ឋបាល២ទីតាំង រកឃើញជនបរទេសគ្មានលិខិតឆ្លងដែន ផុតទិដ្ឋាការ និងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ២សង្កាត់

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ អនុវត្តតាមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពតដ្ឋបាលរាជធានីភ្នំពេញ បានបន្តដឹកនាំកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាល តាមអនុក្រឹត្យលេខ០៣ ឋិតនៅក្នុងបុរីអាម៉ូរី ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង និងឋិតនៅសណ្ឋាគារ រ៉ូសហ្គាឌិន ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។

លោកអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានឱ្យដឹងថា ចំពោះទីតាំង បុរីអាម៉ូរី កម្លាំងចម្រុះ បានត្រួតពិនិត្យរកឃើញមានជនជាតិចិន ចំនួន៦នាក់ (ស្រី១នាក់) មានលិខិតឆ្លងដែន ចំនួន៣នាក់ (ផុតទិដ្ឋាការ២នាក់) និងគ្មានលិខិតឆ្លងដែនចំនួន៣នាក់។

យោងតាមការធ្វើកោសល្យវិច្ឆ័យពីមន្រ្តីជំនាញ នៃការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា បានរកឃើញជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ហើយសម្រេចបិទឃ្លុំជាបណ្ដោះអាសន្ន និងចំពោះជនបរទេស និងសម្ភារវត្ថុតាងខាងលើ សម្រេចប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។

លោក ចេង មុនីរ៉ា បានឱ្យដឹងទៀតថា ចំពោះទីតាំង សណ្ឋាគារ រ៉ូសហ្គាឌិន កម្លាំងចម្រុះ បានរកឃើញជនបរទេសស្នាក់នៅខុសច្បាប់ ចំនួន១០នាក់ ដោយក្នុងនោះ មានជនជាតិចិន ចំនួន៨នាក់ គ្មានលិខិតឆ្លងដែន៤នាក់ ផុតទិដ្ឋាការ២នាក់ និងកាន់លិខិតឆ្លងដែនក្លែងក្លាយ ចំនួន៣នាក់ ហើយជនសង្ស័យទាំង៨នាក់ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត ខណៈជនជាតិចិន ចំនួន២នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរបន្ត៕

https://api.whitetigertv-asia.com/uploads/images/1780929932732-photo_2026-06-08_21-45-26.jpghttps://api.whitetigertv-asia.com/uploads/images/1780929943789-photo_2026-06-08_21-25-51.jpghttps://api.whitetigertv-asia.com/uploads/images/1780929943790-photo_2026-06-08_21-25-56.jpghttps://api.whitetigertv-asia.com/uploads/images/1780929943791-photo_2026-06-08_21-26-00.jpghttps://api.whitetigertv-asia.com/uploads/images/1780929943793-photo_2026-06-08_21-26-05.jpghttps://api.whitetigertv-asia.com/uploads/images/1780929943794-photo_2026-06-08_21-26-09.jpghttps://api.whitetigertv-asia.com/uploads/images/1780929943795-photo_2026-06-08_21-26-15.jpghttps://api.whitetigertv-asia.com/uploads/images/1780929943796-photo_2026-06-08_21-26-19.jpghttps://api.whitetigertv-asia.com/uploads/images/1780929943796-photo_2026-06-08_21-26-24.jpghttps://api.whitetigertv-asia.com/uploads/images/1780929943806-photo_2026-06-08_21-26-28.jpghttps://api.whitetigertv-asia.com/uploads/images/1780929943807-photo_2026-06-08_21-26-33.jpghttps://api.whitetigertv-asia.com/uploads/images/1780929943809-photo_2026-06-08_21-26-38.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី