ខ្លាសអាស៊ីធីវី

Update: ធ្វើកិច្ចសន្យាបិទទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង ក្រោយអភិបាលខណ្ឌសែនសុខ ទទួលបានសំណូមពរពីពលរដ្ឋ នៅសង្កាត់ភ្នំពេញថ្មី

ពីនេះពីនោះ

(ភ្នំពេញ)៖ បង្ក្រាបដោយធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ចំពោះទីតាំងល្បែងជល់ និងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែង ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ក្រោយពីលោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ទទួលបានសំណូមពរពីប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន។

ការបង្ក្រាបដោយធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ចំពោះទីតាំងល្បែងជល់ និងឡូតូអនឡាញល្មើសច្បាប់មួយកន្លែងខាងលើនេះ បានអនុវត្តឡើងតាមបទបញ្ជារបស់ លោក ចេង មុនីរ៉ា ស្ថិតនៅក្នុងផ្ទះលក់កាហ្វេមួយកន្លែង នៅតាមបណ្ដោយកំណាត់ផ្លូវបេតុង ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

សូមជម្រាបថា កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមផ្សេងទៀត បានសំណូមពរដល់ លោក ចេង មុនីរ៉ា ឱ្យជួយចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប ឫធ្វើកិច្ចសន្យាបិទចោលទាំងស្រុង ចំពោះទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែង ឋិតនៅចំណុចខាងលើ ដែលកំពុងបន្តសកម្មភាពយ៉ាងគគ្លើន ក្នុងការសង្ងំបើកទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងច្រើនកុះករ ជារៀងរាល់ថ្ងៃ និងកើតឡើងរាប់ខែមកហើយ ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះឡើយ ក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីដាក់ចេញនូវផែនការសំខាន់ៗ ពិសេសឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានដូចជា ឡូតូអនឡាញ កន្ទុយលេខ អាប៉ោង បៀរ និងជល់មាន់ ជាដើម ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយ ក្រោយពីបង្ក្រាបដោយធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ចំពោះទីតាំងល្បែងជល់ និងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែងនេះដែរ, ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋានទាំងអស់ ជាពិសេស លោក ចេង មុនីរ៉ា ដែលតែងតែយកចិត្តទុកដាក់ជានិច្ច ក្នុងការទទួលយកសំណើរ និងសំណូមពរផ្សេងៗ ពីប្រជាពលរដ្ឋ ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាដើមចម បង្កឱ្យកើតមាននូវអំពើចោរកម្ម ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម និងបទល្មើសផ្សេងទៀត ហើយធ្វើការរកដំណោះស្រាយ តាមរយៈការចេញបញ្ជា និងការចុះអនុវត្តផ្ទាល់ ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ ស្របតាមផែនការ និងបទបញ្ជា នៃការពង្រឹងការអនុវត្តគោលនយោបាយ-ភូមិ-សង្កាត់ មានសុវត្ថិភាព របស់រដ្ឋបាលរាជធានីភ្នំពេញ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

https://api.whitetigertv-asia.com/uploads/images/1778921158125-photo_2026-05-16_15-44-33.jpghttps://api.whitetigertv-asia.com/uploads/images/1778921232321-photo_2026-05-16_15-21-31.jpghttps://api.whitetigertv-asia.com/uploads/images/1778921238479-photo_2026-05-16_15-21-35.jpghttps://api.whitetigertv-asia.com/uploads/images/1778921242381-photo_2026-05-16_15-21-40.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី