ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច បន្តតាមដានរាល់ទីតាំង ដែលមានការសង្ស័យប្រព្រឹត្តបទល្មើស (Online Scam) ដើម្បីបង្ក្រាប និងបោសសម្អាតឱ្យអស់ពីក្នុងមូលដ្ឋាន

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ស្ដីពីវឌ្ឍនភាពការងារគ្រប់គ្រង់ជនបរទេសស្នាក់នៅក្នុងមូលដ្ឋានខណ្ឌ និងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបោសសម្អាតឱ្យអស់ពីក្នុងមូលដ្ឋានចំពោះបទល្មើស (Online Scam)

នាឱកាសនោះ លោកអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានសង្កត់ធ្ងន់ថា ដោយបានទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យអាជ្ញាធររដ្ឋបាលខណ្ឌទាំងអស់ បន្តតាមដាន នឹងកំណត់មុខសញ្ញាជនបរទេស ដែលចេញចូលស្នាក់នៅក្នុងមូលដ្ឋាន ជាពិសេស គឺត្រូវបង្ក្រាបឱ្យអស់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(Online Scam)

លោកបានសង្កត់ធ្ងន់ទៀតថា សូមឱ្យគ្រប់កម្លាំងអធិការនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ កម្លាំងភូមិទាំងអស់ ត្រូវបន្តចែកវេនតាមដានត្រួតពិនិត្យការចេញចូលនៅតាមទីតាំងប្រមូលផ្តុំ រួមមាន ផ្ទះសំណាក់ សណ្ឋាគារ បន្ទប់ជួល និងអាគារខុនដូ ជាដើម ក្នុងករណីមានការសង្ស័យ ថាមានករណីជនបរទេសចេញចូលមិនស្របច្បាប់ ឬ អាចមានប្រព្រឹត្តបទល្មើស
(OnlineScam) ត្រូវផ្ដល់ពត៌មានមករដ្ឋបាលខណ្ឌភ្លាម ដើម្បីបង្ការទប់ស្កាត់ ឬបង្ក្រាបបានទាន់ពេលវេលា។

ក្នុងករណីជនបរទេសទាំងនោះមានឯកសារគ្រប់គ្រាន់ ហើយមកជាលក្ខណៈទេសចរណ៍ ឫមកដើម្បីបំពេញការងារយ៉ាងណាក៏ដោយ គឺត្រូវបន្តតាមដាន ព្រោះអាចជាមុខសញ្ញា ដែលកំពុងបំលែងជារូបភាពផ្សេងៗដើម្បីប្រព្រឹត្តបទល្មើស
(Online Scam) ផងដែរ៕

https://api.whitetigertv-asia.com/uploads/images/1780977517313-photo_2026-06-09_10-58-06.jpghttps://api.whitetigertv-asia.com/uploads/images/1780977537462-photo_2026-06-09_10-25-24.jpghttps://api.whitetigertv-asia.com/uploads/images/1780977537463-photo_2026-06-09_10-25-33.jpghttps://api.whitetigertv-asia.com/uploads/images/1780977537465-photo_2026-06-09_10-25-41.jpghttps://api.whitetigertv-asia.com/uploads/images/1780977537466-photo_2026-06-09_10-25-46.jpghttps://api.whitetigertv-asia.com/uploads/images/1780977537467-photo_2026-06-09_10-25-52.jpghttps://api.whitetigertv-asia.com/uploads/images/1780977537467-photo_2026-06-09_10-25-57.jpghttps://api.whitetigertv-asia.com/uploads/images/1780977537468-photo_2026-06-09_10-26-02.jpghttps://api.whitetigertv-asia.com/uploads/images/1780977537468-photo_2026-06-09_10-26-08.jpghttps://api.whitetigertv-asia.com/uploads/images/1780977537469-photo_2026-06-09_10-26-12.jpghttps://api.whitetigertv-asia.com/uploads/images/1780977537469-photo_2026-06-09_10-26-25.jpghttps://api.whitetigertv-asia.com/uploads/images/1780977537470-photo_2026-06-09_10-26-30.jpghttps://api.whitetigertv-asia.com/uploads/images/1780977537470-photo_2026-06-09_10-26-36.jpghttps://api.whitetigertv-asia.com/uploads/images/1780977537470-photo_2026-06-09_10-26-42.jpghttps://api.whitetigertv-asia.com/uploads/images/1780977537471-photo_2026-06-09_10-26-47.jpghttps://api.whitetigertv-asia.com/uploads/images/1780977537471-photo_2026-06-09_10-26-51.jpghttps://api.whitetigertv-asia.com/uploads/images/1780977537472-photo_2026-06-09_10-26-55.jpghttps://api.whitetigertv-asia.com/uploads/images/1780977537472-photo_2026-06-09_10-27-00.jpghttps://api.whitetigertv-asia.com/uploads/images/1780977537473-photo_2026-06-09_10-27-07.jpghttps://api.whitetigertv-asia.com/uploads/images/1780977537473-photo_2026-06-09_10-27-11.jpghttps://api.whitetigertv-asia.com/uploads/images/1780977537473-photo_2026-06-09_10-27-16.jpghttps://api.whitetigertv-asia.com/uploads/images/1780977537474-photo_2026-06-09_10-27-22.jpghttps://api.whitetigertv-asia.com/uploads/images/1780977537474-photo_2026-06-09_10-27-26.jpghttps://api.whitetigertv-asia.com/uploads/images/1780977537474-photo_2026-06-09_10-27-31.jpghttps://api.whitetigertv-asia.com/uploads/images/1780977537481-photo_2026-06-09_10-27-35.jpghttps://api.whitetigertv-asia.com/uploads/images/1780977537482-photo_2026-06-09_10-27-40.jpghttps://api.whitetigertv-asia.com/uploads/images/1780977537483-photo_2026-06-09_10-27-44.jpghttps://api.whitetigertv-asia.com/uploads/images/1780977537483-photo_2026-06-09_10-27-50.jpghttps://api.whitetigertv-asia.com/uploads/images/1780977537483-photo_2026-06-09_10-27-54.jpghttps://api.whitetigertv-asia.com/uploads/images/1780977537484-photo_2026-06-09_10-28-01.jpghttps://api.whitetigertv-asia.com/uploads/images/1780977537484-photo_2026-06-09_10-28-06.jpghttps://api.whitetigertv-asia.com/uploads/images/1780977537485-photo_2026-06-09_10-28-11.jpghttps://api.whitetigertv-asia.com/uploads/images/1780977537485-photo_2026-06-09_10-28-16.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី