ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌកំបូល ចាត់ឱ្យមន្ត្រីបន្តចុះផ្សព្វផ្សាយ និងចែកសេចក្ដីជូនដំណឹងដល់ពលរដ្ឋ និងជីវករ ដែលសាងសង់សំណង់ និងលើកស្លាកយីហោរំលោភចំណីចិញ្ចើមផ្លូវ មុននឹងចាត់វិធានការក្ដៅ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានចាត់ឱ្យមន្ត្រីបន្តចុះផ្សព្វផ្សាយ និងចែកសេចក្តីជូនដំណឹង សម្រាប់ប្រជាពលរដ្ឋ និងអាជីវករដែលបានសាងសង់សំណង់ និងលើស្លាកយីហោរំលោភលើចំណីផ្លូវចិញ្ចើមសាធារណៈ បណ្ដាលឱ្យបាត់បង់ផ្លូវថ្មើជើង ហើយផ្លូវធំទូលាយ ប្រែក្លាយជារួមតូច បង្កជាការកកស្ទះចរាចរណ៍បន្ថែមទៀត ព្រមទាំងការបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ បរិស្ថាន មុននឹងចាត់វិធានការក្ដៅ។

សកម្មភាពនេះ ដឹកនាំផ្ទាល់ដោយលោក ទុយ សុជាតិ អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ អាជ្ញាធរសង្កាត់ និងភូមិ ព្រមទាំងបានអនុវត្តឡើងនៅតាមបណ្តោយផ្លូវភូមិត្រពាំងឈូក (ជាប់របងតំបន់សេដ្ឋកិច្ចពិសេស) ស្ថិតក្នុងភូមិសាស្រ្តសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។

បើតាម លោកអភិបាលខណ្ឌកំបូល សម្រាប់ការបន្តអនុវត្តតាមរយៈការចុះផ្សព្វផ្សាយ និងចែកសេចក្តីជូនដំណឹង បានធ្វើឡើងជាបន្តបន្ទាប់ មុនចាត់វិធានការក្ដៅ តាមផែនការយ៉ាងយកចិត្តទុកដាក់ពី អភិបាលរាជធានីភ្នំពេញ ដែលភាគច្រើន ប្រជាពលរដ្ឋ និងអាជីវករ មិនទាន់យល់ច្បាស់ពីទីតាំងចិញ្ចើមផ្លូវ និងបានយល់ច្រឡំថា ជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបានសាងសង់សំណង់សម្រាប់លក់ដូរ និងដាក់ស្លាកយីហោរំលោភលើចំណីផ្លូវចិញ្ចើមសាធារណៈ ដែលរក្សាទុកសម្រាប់អ្នកថ្មើរជើងមួយផ្នែក និងជួយសម្រួលដល់ការធ្វើចរាចរណ៍កាន់តែងាយស្រួលមួយផ្នែកទៀត ព្រមទាំងជួយបានដល់ការលើកកម្ពស់នូវសោភ័ណភាពផងដែរ៕

https://api.whitetigertv-asia.com/uploads/images/1779112035104-photo_2026-05-18_20-44-33.jpghttps://api.whitetigertv-asia.com/uploads/images/1779112063837-photo_2026-05-18_20-26-54.jpghttps://api.whitetigertv-asia.com/uploads/images/1779112063837-photo_2026-05-18_20-27-08.jpghttps://api.whitetigertv-asia.com/uploads/images/1779112063840-photo_2026-05-18_20-27-12.jpghttps://api.whitetigertv-asia.com/uploads/images/1779112063850-photo_2026-05-18_20-27-17.jpghttps://api.whitetigertv-asia.com/uploads/images/1779112063852-photo_2026-05-18_20-27-23.jpghttps://api.whitetigertv-asia.com/uploads/images/1779112063857-photo_2026-05-18_20-27-28.jpghttps://api.whitetigertv-asia.com/uploads/images/1779112063873-photo_2026-05-18_20-27-32.jpghttps://api.whitetigertv-asia.com/uploads/images/1779112063875-photo_2026-05-18_20-27-37.jpghttps://api.whitetigertv-asia.com/uploads/images/1779112063886-photo_2026-05-18_20-27-42.jpghttps://api.whitetigertv-asia.com/uploads/images/1779112063888-photo_2026-05-18_20-27-46.jpghttps://api.whitetigertv-asia.com/uploads/images/1779112063894-photo_2026-05-18_20-27-52.jpghttps://api.whitetigertv-asia.com/uploads/images/1779112063896-photo_2026-05-18_20-27-58.jpghttps://api.whitetigertv-asia.com/uploads/images/1779112063900-photo_2026-05-18_20-28-03.jpghttps://api.whitetigertv-asia.com/uploads/images/1779112063902-photo_2026-05-18_20-28-08.jpghttps://api.whitetigertv-asia.com/uploads/images/1779112063904-photo_2026-05-18_20-28-12.jpghttps://api.whitetigertv-asia.com/uploads/images/1779112063907-photo_2026-05-18_20-28-17.jpghttps://api.whitetigertv-asia.com/uploads/images/1779112063909-photo_2026-05-18_20-28-22.jpghttps://api.whitetigertv-asia.com/uploads/images/1779112063911-photo_2026-05-18_20-28-26.jpghttps://api.whitetigertv-asia.com/uploads/images/1779112063914-photo_2026-05-18_20-28-31.jpghttps://api.whitetigertv-asia.com/uploads/images/1779112063915-photo_2026-05-18_20-28-36.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី