ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌសែនសុខ ណែនាំដល់កម្លាំងនគរបាល និងអាវុធហត្ថខណ្ឌ បន្តចុះត្រួតពិនិត្យតាមទីតាំងរស់នៅប្រមូលផ្ដុំ ដើម្បីពង្រឹងសន្តិសុខ និងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ បានជួបសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខណ្ឌ ដើម្បីជំរុញបន្ថែមទៀត លើការពង្រឹងសន្តិសុខ សុវត្ថិភាព និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជាមួយការជួយសម្រួលចរាចរណ៍ ការបង្ការទប់ស្កាត់នូវគ្រោះអគ្គិភ័យ និងការចុះត្រួតពិនិត្យតាមទីតាំងរស់នៅប្រមូលផ្ដុំ ព្រមទាំងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ក្នុងឱកាសនេះ លោក ចេង មុនីរ៉ា បានដាក់ចេញនូវវិធានការមួយចំនួន ពិសេសរួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ ទាំងលើគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសងតាមអនឡាញគ្រប់ប្រភេទ និងសកម្មភាពក្រុមក្មេងទំនើង នៅតាមសាលារៀន តាមហាងកាហ្វេ តាមវត្តអារាម និងនៅតាមភូមិសាស្ត្រដែលងាយរងគ្រោះ យោងតាមប្រសាសន៍ដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ និងប្រកបដោយភាពឈ្លាសវៃពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានណែនាំច្បាស់ៗថា សំខាន់ការងាររក្សាសន្តិសុខ ដែលជាកត្តាមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា និងគ្រប់ស្រទាប់វណ្ណៈ «មិនថាអ្នកមាន ឬអ្នកក្រនោះទេ» គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅប្រកបដោយភាពសុខដុមរមនា។

កងកម្លាំងត្រូវរួមគ្នាខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរថែមទៀត។ មួយចំណុចទៀត នៅពេលសិស្សចេញពីរៀន កងកម្លាំងចុះជួយសម្រួលចរាចរ នៅតាមសាលារៀនទាំងអស់ ដើម្បីសុខសុវត្ថិភាពសិស្ស និងអ្នកដំណើរលើដងផ្លូវ។

លោក ចេង មុនីរ៉ា ក៏បានកោតសសើរដល់កងកម្លាំងទាំងអស់ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការចុះជួយអន្តរាគមន៍ ពេលមានគ្រោះអគ្គិភ័យ ការពារសន្តិសុខ សណ្តាប់សាធារណៈបានយ៉ាងល្អប្រសើរ ដើម្បីផ្តល់សេចក្តីសុខ ជូនប្រជាពលរដ្ឋ៕

https://api.whitetigertv-asia.com/uploads/images/1777719700769-photo_2026-05-02_18-00-32.jpghttps://api.whitetigertv-asia.com/uploads/images/1777719777204-photo_2026-05-02_17-40-13.jpghttps://api.whitetigertv-asia.com/uploads/images/1777719777205-photo_2026-05-02_17-40-19.jpghttps://api.whitetigertv-asia.com/uploads/images/1777719777206-photo_2026-05-02_17-40-24.jpghttps://api.whitetigertv-asia.com/uploads/images/1777719777206-photo_2026-05-02_17-40-30.jpghttps://api.whitetigertv-asia.com/uploads/images/1777719777206-photo_2026-05-02_17-40-34.jpghttps://api.whitetigertv-asia.com/uploads/images/1777719777207-photo_2026-05-02_17-40-39.jpghttps://api.whitetigertv-asia.com/uploads/images/1777719777207-photo_2026-05-02_17-40-44.jpghttps://api.whitetigertv-asia.com/uploads/images/1777719777207-photo_2026-05-02_17-40-48.jpghttps://api.whitetigertv-asia.com/uploads/images/1777719777207-photo_2026-05-02_17-40-53.jpghttps://api.whitetigertv-asia.com/uploads/images/1777719777208-photo_2026-05-02_17-40-58.jpghttps://api.whitetigertv-asia.com/uploads/images/1777719777213-photo_2026-05-02_17-41-03.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី