(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាល និងជាប្រធានគណៈបញ្ជារការឯកភាពរដ្ឋខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ បានដឹកកម្លាំងចុះធ្វើរដ្ឋបាល ក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ និងឆ្លៀតចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋយ៉ាងស្និតស្នាលផងដែរ។
នាឱកាសនោះ លោកអភិបាលខណ្ឌឫស្សីកែវ បានជម្រាបបងប្អូនអំពីសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការងារធ្វើអនាម័យ បរិស្ថាន ក្នុងមូលដ្ឋាន ដែលរដ្ឋបាលខណ្ឌ បាននិងកំពុងអនុវត្តយ៉ាងសស្រាក់ស្រាំ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ សូមឲ្យបងប្អូនទាំងអស់ចូលរួមសម្អាតរៀបចំផ្ទះសម្បែងឲ្យបានស្អាត និងបង្កើនការប្រុងប្រយ័ត្នជានិច្ចចំពោះបញ្ហាគ្រោះអគ្គិភ័យ។
មិនតែប៉ុណ្ណោះ លោកអភិបាល បានរំលឹកបងប្អូនត្រូវរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ពេលមានបញ្ហា ឫភាពមិនប្រក្រតីណាមួយកើតឡើង នៅទីតាំងដែលបងប្អូនរស់ ដើម្បីអាជ្ញាធរដោះស្រាយជូន។ ដោយឡែក ប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានចំពោះការគិតសុខទុក្ខ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាជនគ្រប់ពេលវេលា មិនថាយប់ប្ញថ្ងៃ និងមិនខ្លាចនឿយហត់ ព្រមទាំងសន្យាសហការរាល់ការងារ ដែលអាជ្ញាធរត្រូវការការចូលរួមពីបងប្អូនផងដែរ៕

























































