(ភ្នំពេញ)៖ មន្ត្រីរាជការក្របខ័ណ្ឌ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃរដ្ឋបាលខណ្ឌ៧មករា រាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ បានទទួលថវិកា និងភេសជ្ជៈមួយចំនួន និងគ្រប់ៗគ្នា ក្នុងកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់ នាពេលដ៏ខ្លីខាងមុខ ពីលោក សោម សុវណ្ណ និងលោក ថេង សុថុល ប្រធានក្រុមប្រឹក្សា និងអភិបាលខណ្ឌ។
ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ៧មករា បានក្រើនរម្លឹកដល់មន្ត្រីទាំងអស់ ឱ្យយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យបានល្អប្រសើរ ទាំងកិច្ចសហការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន ពិសេស លើការងារផ្ដល់សាវា តាមរយៈការិយាល័យច្រកចេញចូលតែមួយ ជូនបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក្រៅពីជួយឧបត្ថម្ភជាថវិកា និងភេសជ្ជៈ សម្រាប់អបអរសាទរ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏បានជូនពរផងដែរ ដល់មន្ត្រីក្រោមឱវាទទាំងអស់ ឱ្យជួបប្រទះតែសុភមង្គល សេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ និងបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





























