(ភ្នំពេញ)៖ សូមអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់យើង ត្រូវសហការ និងត្រៀមលក្ខណៈជាមុន ដើម្បីធ្វើយ៉ាងណា សំដៅរក្សាការពារសន្តិសុខ និងសុវត្ថិភាព ឱ្យបានល្អប្រសើរ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៦ សម្រាប់ដំណើរកំសាន្ដ របស់បងប្អូនប្រជាពលរដ្ឋ នាពេលដ៏ខ្លីខាងមុខ។
នេះគឺជាការលើកឡើងរបស់ លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា នៅក្នុងពេលដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាមួយ ដោយមានការចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំខណ្ឌ-សង្កាត់ ស្ថិតនៅសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមសា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ធ្វើយ៉ាងណា ត្រូវសហការយកចិត្តទុកដាក់ បង្ការទប់ស្កាត់ឱ្យបានល្អប្រសើរ រាល់បញ្ហាផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុណាមួយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីបង្កលក្ខណៈងាយដល់ដំណើរកំសាន្ដសប្បាយ របស់បងប្អូនប្រជាពលរដ្ឋ ក្រោយពីទទួលបានផែនការដឹកនាំពី លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ៕


























