ខ្លាសអាស៊ីធីវី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ព័ត៌មានជាតិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរកស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលប្រារព្ធធ្វើឡើងនៅក្រសួងមហាផ្ទៃ។

ថ្លែងក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេស សម្តេចតេជោ សូមកោតសរសើរចំពោះការខិតខំ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានរៀបចំឱ្យមានមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី៣ នេះឡើងក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹកឃើញ និងចងចាំជានិច្ចនូវពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានលះបង់អាយុជីវិតបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល ដើម្បីបន្តវីរភាពក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជាជាទីស្នេហានៃយើងជានិច្ច និរន្តរ៍តរៀងទៅ។

មហាសន្និបាតបានពិភាក្សាយ៉ាងផុលផុស និងសម្រេចអនុម័តលើរបាយការណ៍បូកសរុបលទ្ធផលការងារ ១០ឆ្នាំ និងទិសដៅអនុវត្តបន្ត និងលក្ខន្តិកៈថ្មី របស់សមាគមព្រមទាំង សេចក្តីសម្រេចចិត្តមហាសន្និបាត។ មហាសន្និបាតបានសម្រេចកែសម្រួលឈ្មោះរបស់សមាគមពី «សមាគមអតីតយុទ្ធជនកម្ពុជា» ទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ដែលហៅកាត់ថា «អ.ន.ក.» ជាមួយនឹងការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរបស់សមាគមផងដែរ។

បន្ទាប់មកសម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងនៅក្នុងពិធីបិទមហាសន្និបាត ដោយសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតសំណាញ់សុវត្ថិភាពសង្គមប្រកបដោយចីរភាពសំដៅលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រី រាជការស៊ីវិល និងគ្រួសារឱ្យប្រកបដោយសុខុដមរមនាជាមួយក្រុមគ្រួសារ និងសហគមន៍។ កិច្ចការទាំងនោះរួមមាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរ ការផ្តល់ដី សម្បទានសង្គមកិច្ច ការជួយសាងសង់លំនៅដ្ឋាន ការជួយដោះស្រាយជីវភាពចំពោះយោធិនរំសាយ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារពិការ និងគ្រួសារយុទ្ធជនពលីមរណៈ និងអតីតកងកម្លាំងប្រដាប់អាវុធ ព្រមទាំងក្រុមគ្រួសារ ដើម្បីឱ្យពួកគេ មានធនធាន ដីធ្លី លំនៅដ្ឋាន សម្រាប់ប្រកបរបរផ្សេងៗ។

ជាក់ស្តែង រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ «ទិវាអតីតយុទ្ធជនកម្ពុជា» បង្កើតប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងស្ថិតិអតីតយុទ្ធជន ឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្តល់របបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជន ព្រមទាំងសម្រួលដល់ការបើកផ្តល់របបសន្តិសុខសង្គមនេះ តាមរយៈការបើកផ្ដល់របបសន្តិសុខសង្គមមួយខែពីរដងជាដើម។

នាឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុនសែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា បានផ្ដល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖

១-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងការបើកផ្ដល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលឱ្យបានទាន់ពេលវេលា និងទៀងទាត់ តាមការកំណត់របស់រាជរដ្ឋាភិបាល។

២-ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីតយុទ្ធជន និងគ្រួសារជនពលីមរណៈរបស់ក្រសួងនីមួយៗឱ្យបានពិតប្រាកដ មុននឹងផ្ទេរមកក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

៣-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បន្តជំរុញការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍ជូនអតីតយុទ្ធជន និងគ្រួសារ ព្រមទាំងបន្តប្រមូល និងគ្រប់គ្រងទិន្នន័យអំពីស្ថានភាពជីវភាពរស់នៅជាក់ស្តែង របស់អតីតយុទ្ធជន និងគ្រួសារដែលក្រីក្រលំបាក ដើម្បីបង្កលក្ខណៈឱ្យគ្រួសារទាំងនោះ ទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លី មធ្យម និងវែងការផ្តល់អាហារូបករណ៍ដល់កូនរបស់អតីតយុទ្ធជន ការផ្តល់ឥណទានខ្នាតតូច ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ សម្រាប់ជួយសម្រួល និងកែលម្អជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ។

៤-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាធិការសម្បទាន ដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវបន្តពិនិត្យវាយតម្លៃលើលទ្ធភាព ក្នុងការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ដែលក្រីក្រពិតប្រាកដ។

៥-សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ត្រូវបន្តគម្រោងសង់ផ្ទះជូនអតីតយុទ្ធជន និង និវត្តជន ដែលមានស្នាដៃ និង មានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយ នៅតាមសហគមន៍។ សម្តេចសម្គាល់ឃើញថា គម្រោងនេះមានប្រសិទ្ធភាពណាស់ ដោយសារអតីតយុទ្ធជន និងនិវត្តជន ខ្លួនឯងមានដីជាកម្មសិទ្ធិដែលជាបដិភាគ ចំណែកឯសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អាជ្ញាធរដែនដី សប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រជាថវិកា និងសម្ភារ:។ ការណ៍នេះ គឺជាវប្បធម៌ចែករំលែកចំពោះអតីតយុទ្ធជន និងនិវត្តជន ធ្វើឱ្យជីវភាពអតីតយុទ្ធជន និងនិវត្តជន ត្រូវបានកែលម្អឱ្យប្រសើរឡើងជាបន្តបន្ទាប់។

៦-ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់អាទិភាពបញ្ចូល គម្រោងអភិវឌ្ឍអតីតយុទ្ធជន និងនិវត្តជន នៅតាមថ្នាក់នីមួយៗ។ អាជ្ញាធរដែនដីត្រូវយកចិត្ត ទុកដាក់ពិនិត្យ និងជ្រើសរើសអតីតយុទ្ធជនដែលមានលក្ខណៈសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍ផ្សេងៗ ដូចជា សហគមន៍នេសាទ សហគមន៍ប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍អភិរក្សសត្វព្រៃ ក៏ដូជាថ្នាក់ដឹកនាំនៅមូលដ្ឋាន តាមសមត្ថភាព និងលទ្ធភាពរបស់បងប្អូនជាក់ស្តែង។

៧-ក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គមេបញ្ជាការ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ និង អង្គភាពនគរបាលជាតិគ្រប់លំដាប់ថា្នក់ និងបណ្តាអង្គភាពឈរជើងនៅគ្រប់តំបន់ ត្រូវសហការជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅក្បែរតំបន់ឈរជើងរបស់ខ្លួនឱ្យបានជិតស្និទ្ធបំផុត និងចុះជាប់រួមសុខរួមទុក្ខជាមួយ អតីតយុទ្ធជនដោយមិនគិតពីអតីតភាព។

៨-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងអង្គការចាត់តាំង គ្រប់ថ្នាក់ឱ្យបានរឹងមាំ និង ស្ថិតស្ថេរគង់វង្ស។ ភាពរឹងមាំរបស់សមាគម គឺអាស្រ័យលើកត្តា ៣យ៉ាង គឺ៖ ទី១). មានគោលការណ៍ និងមាគ៌ាសកម្មភាពត្រឹមត្រូវ, ទី២). មានរចនាសម្ព័ន្ធខ្សែរយៈចាត់តាំងរឹងមាំ មានសមាជិក សមាជិកា មហាជន ប្រជាជនគាំទ្រ និង ទី៣).មានហិរញ្ញវត្ថុសម្រាប់ ទ្រទ្រង់សម្មភាពចាំបាច់របស់ខ្លួន។

៩-គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវគោរព និងអនុវត្តតាមលក្ខន្តិកៈ សេចក្តីសម្រេចចិត្ដមហាសន្និបាតសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អនុវត្តរបបធ្វើការតាមគោលការណ៍ប្រជាធិបតេយ្យប្រមូលផ្តុំ សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ។ ក្នុងន័យនេះ គណៈកម្មាធិការគ្រប់ថ្នាក់ ត្រូវអនុវត្តរបបសន្និបាត និងរបបប្រជុំ ឱ្យបានទៀងទាត់តាមការកំណត់ ហើយថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវទទួលខុសត្រូវអនុវត្តនូវភារកិច្ច ដែលបានប្រគល់ជូនឱ្យមានប្រសិទ្ធភាពខ្ពស់។

១០-គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវពង្រឹង និងពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈកម្មាធិការ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ជាមួយសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទាំងអស់ ដើម្បីជាឧត្តមប្រយោជន៍ ដល់អតីតយុទ្ធជន និងនិវត្តជន។

១១-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជួយគាំទ្រ និងសហការល្អជាមួយសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាគ្រប់ថ្នាក់ ដោយជួយសម្រួលនិរន្តរភាពសម្រាប់ កិច្ចដំណើរការរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

១២-នៅតាមក្រសួងស្ថាប័ន ត្រូវរៀបចំបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ឱ្យបានឆាប់រហ័ស ស្របតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំរបស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

១៣-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តជំរុញវប្បធម៌ក្នុងចលនា ប្រឡងប្រណាំងក្នុងជួរអតីតយុទ្ធជន និងនិវត្តជនគឺ៦ ទី១). ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ, ទី២). ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ និង ទី៣). ការអភិវឌ្ឍសមាគម និង សង្គមជាតិពូកែ។

១៤-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តពង្រឹងការគ្រប់គ្រង និងការប្រើប្រាស់ប្រាក់ភាគទាន ប្រាក់វិភាគទាន និងអំណោយ របស់សប្បុរសជននានា ដោយអនុវត្តឱ្យបានល្អឱ្យមានតម្លាភាព និងគណនេយ្យភាពខ្ពស់។

១៥-សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយ បណ្តាសមាគមអតីតយុទ្ធជន និងចលនាអតីតយុទ្ធជន នៃប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក៕

https://api.whitetigertv-asia.com/uploads/images/1759142076070-photo_2025-09-29_17-33-53.jpghttps://api.whitetigertv-asia.com/uploads/images/1759142109080-photo_2025-09-29_17-16-55.jpghttps://api.whitetigertv-asia.com/uploads/images/1759142109080-photo_2025-09-29_17-17-01.jpghttps://api.whitetigertv-asia.com/uploads/images/1759142109082-photo_2025-09-29_17-17-06.jpghttps://api.whitetigertv-asia.com/uploads/images/1759142109085-photo_2025-09-29_17-17-10.jpghttps://api.whitetigertv-asia.com/uploads/images/1759142109087-photo_2025-09-29_17-17-14.jpghttps://api.whitetigertv-asia.com/uploads/images/1759142109088-photo_2025-09-29_17-17-19.jpghttps://api.whitetigertv-asia.com/uploads/images/1759142109089-photo_2025-09-29_17-17-23.jpghttps://api.whitetigertv-asia.com/uploads/images/1759142109089-photo_2025-09-29_17-17-29.jpghttps://api.whitetigertv-asia.com/uploads/images/1759142109090-photo_2025-09-29_17-17-33.jpghttps://api.whitetigertv-asia.com/uploads/images/1759142109091-photo_2025-09-29_17-17-37.jpghttps://api.whitetigertv-asia.com/uploads/images/1759142109091-photo_2025-09-29_17-17-41.jpghttps://api.whitetigertv-asia.com/uploads/images/1759142109092-photo_2025-09-29_17-17-47.jpghttps://api.whitetigertv-asia.com/uploads/images/1759142109092-photo_2025-09-29_17-17-51.jpghttps://api.whitetigertv-asia.com/uploads/images/1759142109093-photo_2025-09-29_17-17-59.jpghttps://api.whitetigertv-asia.com/uploads/images/1759142109093-photo_2025-09-29_17-18-03.jpghttps://api.whitetigertv-asia.com/uploads/images/1759142109094-photo_2025-09-29_17-18-08.jpghttps://api.whitetigertv-asia.com/uploads/images/1759142109094-photo_2025-09-29_17-18-12.jpghttps://api.whitetigertv-asia.com/uploads/images/1759142109095-photo_2025-09-29_17-18-16.jpghttps://api.whitetigertv-asia.com/uploads/images/1759142109095-photo_2025-09-29_17-18-21.jpghttps://api.whitetigertv-asia.com/uploads/images/1759142109096-photo_2025-09-29_17-18-28.jpghttps://api.whitetigertv-asia.com/uploads/images/1759142109097-photo_2025-09-29_17-18-34.jpghttps://api.whitetigertv-asia.com/uploads/images/1759142109097-photo_2025-09-29_17-18-38.jpghttps://api.whitetigertv-asia.com/uploads/images/1759142109098-photo_2025-09-29_17-18-43.jpghttps://api.whitetigertv-asia.com/uploads/images/1759142109138-photo_2025-09-29_17-18-49.jpghttps://api.whitetigertv-asia.com/uploads/images/1759142109139-photo_2025-09-29_17-18-54.jpghttps://api.whitetigertv-asia.com/uploads/images/1759142109140-photo_2025-09-29_17-18-59.jpghttps://api.whitetigertv-asia.com/uploads/images/1759142109159-photo_2025-09-29_17-19-03.jpghttps://api.whitetigertv-asia.com/uploads/images/1759142109172-photo_2025-09-29_17-19-07.jpghttps://api.whitetigertv-asia.com/uploads/images/1759142109177-photo_2025-09-29_17-19-12.jpghttps://api.whitetigertv-asia.com/uploads/images/1759142109186-photo_2025-09-29_17-19-16.jpghttps://api.whitetigertv-asia.com/uploads/images/1759142109195-photo_2025-09-29_17-19-21.jpghttps://api.whitetigertv-asia.com/uploads/images/1759142109201-photo_2025-09-29_17-19-26.jpghttps://api.whitetigertv-asia.com/uploads/images/1759142109210-photo_2025-09-29_17-19-35.jpghttps://api.whitetigertv-asia.com/uploads/images/1759142109213-photo_2025-09-29_17-19-41.jpghttps://api.whitetigertv-asia.com/uploads/images/1759142109217-photo_2025-09-29_17-19-45.jpghttps://api.whitetigertv-asia.com/uploads/images/1759142109229-photo_2025-09-29_17-19-49.jpghttps://api.whitetigertv-asia.com/uploads/images/1759142109233-photo_2025-09-29_17-19-54.jpghttps://api.whitetigertv-asia.com/uploads/images/1759142109234-photo_2025-09-29_17-19-58.jpghttps://api.whitetigertv-asia.com/uploads/images/1759142109239-photo_2025-09-29_17-20-02.jpghttps://api.whitetigertv-asia.com/uploads/images/1759142109241-photo_2025-09-29_17-20-06.jpghttps://api.whitetigertv-asia.com/uploads/images/1759142109250-photo_2025-09-29_17-20-12.jpghttps://api.whitetigertv-asia.com/uploads/images/1759142109290-photo_2025-09-29_17-20-16.jpghttps://api.whitetigertv-asia.com/uploads/images/1759142109291-photo_2025-09-29_17-20-21.jpghttps://api.whitetigertv-asia.com/uploads/images/1759142109292-photo_2025-09-29_17-20-28.jpghttps://api.whitetigertv-asia.com/uploads/images/1759142109294-photo_2025-09-29_17-20-33.jpghttps://api.whitetigertv-asia.com/uploads/images/1759142109295-photo_2025-09-29_17-20-37.jpghttps://api.whitetigertv-asia.com/uploads/images/1759142109297-photo_2025-09-29_17-20-43.jpghttps://api.whitetigertv-asia.com/uploads/images/1759142109298-photo_2025-09-29_17-20-47.jpghttps://api.whitetigertv-asia.com/uploads/images/1759142109299-photo_2025-09-29_17-20-52.jpghttps://api.whitetigertv-asia.com/uploads/images/1759142109301-photo_2025-09-29_17-20-56.jpghttps://api.whitetigertv-asia.com/uploads/images/1759142109302-photo_2025-09-29_17-21-03.jpghttps://api.whitetigertv-asia.com/uploads/images/1759142109303-photo_2025-09-29_17-21-08.jpghttps://api.whitetigertv-asia.com/uploads/images/1759142109304-photo_2025-09-29_17-21-12.jpghttps://api.whitetigertv-asia.com/uploads/images/1759142109304-photo_2025-09-29_17-21-17.jpghttps://api.whitetigertv-asia.com/uploads/images/1759142109306-photo_2025-09-29_17-21-21.jpghttps://api.whitetigertv-asia.com/uploads/images/1759142109307-photo_2025-09-29_17-21-25.jpghttps://api.whitetigertv-asia.com/uploads/images/1759142109308-photo_2025-09-29_17-21-31.jpghttps://api.whitetigertv-asia.com/uploads/images/1759142109310-photo_2025-09-29_17-21-35.jpghttps://api.whitetigertv-asia.com/uploads/images/1759142109311-photo_2025-09-29_17-21-40.jpghttps://api.whitetigertv-asia.com/uploads/images/1759142109312-photo_2025-09-29_17-21-44.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី