(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានបន្តក្រើនរំលឹកដល់មន្ត្រីឱ្យពង្រឹងសហការសាមគ្គីភាពផ្ទៃក្នុង សំដៅពង្រឹង និងពង្រីកប្រសិទ្ធភាពផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងត្រូវបន្តការងារចុះមូលដ្ឋាន ដើម្បីផ្សាភ្ជាប់ទៅនឹងសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវរាល់បញ្ហា និងគាំទ្រនូវសកម្មភាពការប្រកបមុខរបរប្រចាំថ្ងៃ ដែលបង្កើតបានជាជំនឿទំនុកចិត្ត និងភាពស្ងប់ចិត្ត។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលខណ្ឌ ដើម្បីអបអរសាទរ ក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឈានចូលមកដល់នាពេលខាងមុខ ស្ថិតនៅសាលាខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នាល្ងាចថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥នេះ លោកអភិបាលខណ្ឌឬស្សីកែវ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ នៃរដ្ឋបាលខណ្ឌទាំងអស់ ដែលបានខិតខំបំពេញការងារកន្លងមក ប្រកបដោយស្មារតីទំនួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានស្នើឲ្យបងប្អូនបន្តខិតខំពង្រឹងការងារស្នូលទៅតាមការិយាល័យរៀងខ្លួនៗ និងបន្តពង្រឹងសហការសាមគ្គីភាពផ្ទៃក្នុង សំដៅពង្រឹង និងពង្រីកប្រសិទ្ធភាពផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងត្រូវបន្តការងារចុះមូលដ្ឋាន ដើម្បីផ្សាភ្ជាប់ទៅនឹងសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវរាល់បញ្ហា និងគាំទ្រនូវសកម្មភាពការប្រកបមុខរបរប្រចាំថ្ងៃ ប្រកបដោយជំនឿទំនុកចិត្ត និងភាពស្ងប់ចិត្ត៕






























