(ភ្នំពេញ)៖ រដ្ឋបាលសង្កាត់ទាំង៨ នៃរដ្ឋបាលខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ដែលស្ថិតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ បានអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា។
ជាមួយកន្ត្រកបាច់ផ្កា និងផ្លែឈើ សម្រាប់រដ្ឋបាលសង្កាត់ទាំង៨ ក្រៅពីសម្តែងការគួរសម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏បានជូនពរចំពោះលោកអភិបាលខណ្ឌ៧មករា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានសមប្រកបដោយកាយពលំមាំមួន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃភ្លឺថ្លា ចៀសផុតពីរោគព្យាធិទាំងពួង ជន្មាយុយឺនយូរជាងរយវស្សា ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត និងប្រកបដោយពុទ្ធពរតាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕








