ខ្លាសអាស៊ីធីវី

អ៊ំប្រុស និងអ៊ំស្រី ដែលមានបញ្ហាភ្នែកឡើងបាយមើលមិនច្បាស់ បានទទួលការព្យាបាល និងវះកាត់ជោគជ័យពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត

ព័ត៌មានជាតិ
ចុះថ្សាយថ្ងៃ​ពុធ ១៨-ធ្នូ-២០២៤
ម៉ោង០៣:២៣នាទី និង៤៧វិនាទីរសៀល

(ភ្នំពេញ)៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាននាំអ៊ំប្រុស អ៊ំស្រី ដែលមានបញ្ហាភ្នែកឡើងបាយ បណ្តាលឱ្យស្រវាំងមើលមិនឃើញច្បាស់ បានទទួលការព្យាបាលវះកាត់នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។

អ៊ំប្រុស និងអ៊ំស្រី ដែលមានបញ្ហាភ្នែកឡើងបាយ បណ្តាលឱ្យស្រវាំងមើលមិនឃើញច្បាស់នេះ មកពីភូមិតេជោភ្នំឆ័ត្រ ភូមិស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន អ៊ំប្រុស អ៊ំស្រីទទួលការពិនិត្យ វះកាត់ ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេច និងលោកជំទាវបណ្ឌិត។

បន្ថែមពីនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ ក្នុងការវះកាត់ ព្យាបាល ស្នាក់នៅ និងធ្វើដំណើរជូន អ៊ំប្រុស អ៊ំស្រី និងក្រុមគ្រួសារផងដែរ។ ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យ អ៊ំប្រុស អ៊ំស្រី និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេកតាមរយៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)៕

https://api.whitetigertv-asia.com/uploads/images/1734535417515-photo_2024-12-18_21-41-15.jpghttps://api.whitetigertv-asia.com/uploads/images/1734535417516-photo_2024-12-18_21-41-20.jpghttps://api.whitetigertv-asia.com/uploads/images/1734535417517-photo_2024-12-18_21-41-25.jpghttps://api.whitetigertv-asia.com/uploads/images/1734535417518-photo_2024-12-18_21-41-30.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី