ខ្លាសអាស៊ីធីវី

កម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១៩នាក់ (ស្រីម្នាក់) ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

សន្តិសុខសង្គម

(ភ្នំពេញ)៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ​សរុបចំនួន១៩នាក់ (ស្រី១នាក់)។

សកម្មភាពរបស់កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននេះ បានរកឃើញ និងដកហូតវត្ថុតាង ម្សៅសសង្ស័យជាសារធាតុញៀន ២កញ្ចប់​តូច ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន និងបានអនុវត្តឡើង ឋិតនៅម្តុំផ្សារនាគមាស ផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក តាម App NoDrug នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះដែរ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ​សរុបចំនួន១៩នាក់ (ស្រី១នាក់) រួមនឹងវត្ថុតាង: ម្សៅសសង្ស័យជាសារធាតុញៀន ២កញ្ចប់​តូច ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន ហើយបច្ចុប្បន្នជនសង្ស័យ កំពុងឋិតក្នុងការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការនីតិវិធី៕

https://api.whitetigertv-asia.com/uploads/images/1758633921216-photo_2025-09-23_20-24-58.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី