ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌ៧មករា ៖ ក្រុមជនល្មើសអាចរត់មកលាក់ខ្លួននៅរាជធានី និងត្រូវបង្កើនកិច្ចសហការដើម្បីបោសសម្អាតបទល្មើស Online Scam ក្រោយមានការបង្ក្រាបនៅតាមបណ្តាខេត្តជាប់ព្រំដែន

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់-ភូមិ ត្រូវបង្កើនកិច្ចសហការឱ្យបានល្អបន្ថែមទៀត ក្នុងការយកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបបោសសម្អាតបទល្មើស Online Scam ឱ្យអស់ពីក្នុងមូលដ្ឋាន ព្រោះក្រុមជនល្មើសអាចនឹងរត់គេចមកសង្ងំលាក់ខ្លួននៅតាមតំបន់មួយចំនួន ក្នុងរាជធានី ដើម្បីបន្តប្រព្រឹត្តបទល្មើស ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ មានការបង្ក្រាបយ៉ាងតឹងរឹងនៅតាមបណ្តាខេត្តជាប់ព្រំដែន។

ការក្រើនរំលឹកនេះ បានធ្វើឡើងនៅក្នុងឱកាសដែល លោកអភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានអញ្ជើញដឹកនាំកិច្ចប្រជុំសំខាន់មួយ ដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ ចៅសង្កាត់ នាយប៉ុស្ដិ៍ និងមេភូមិ ដើម្បីពង្រឹងការងារបង្ការ និងបង្ក្រាបបទល្មើស Online Scam នៅសាលប្រជុំសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦។

បើតាមលោក ថេង សុថុល ចំពោះការបន្តក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់-ភូមិ ត្រូវបង្កើនកិច្ចសហការឱ្យបានល្អបន្ថែមទៀត ដើម្បីបោសសម្អាតបទល្មើស Online Scam ឱ្យអស់ពីក្នុងមូលដ្ឋាននេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីមានការដឹកនាំជំរុញតាមរយៈកិច្ចប្រជុំ ដែលដឹកនាំដោយ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេស អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខណ្ឌ៧មករា បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការបង្ក្រាបបទល្មើស Online Scam យ៉ាងតឹងរឹងនៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលអាចធ្វើឱ្យក្រុមជនល្មើសមួយចំនួនរត់គេចចូលមកលាក់ខ្លួននៅក្នុងតំបន់រាជធានី ដើម្បីបន្តសកម្មភាពខុសច្បាប់។ លោកអភិបាលបានសង្កត់ធ្ងន់ថា អាជ្ញាធរភូមិ និងសង្កាត់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការសហការជាមួយកងកម្លាំងពាក់ព័ន្ធ ដោយត្រូវរាយការណ៍ឱ្យទាន់ពេលវេលា នៅពេលរកឃើញសកម្មភាពសង្ស័យណាមួយ ដើម្បីរួមចំណែកក្នុងការបោសសម្អាតបទល្មើស Online Scam ឱ្យបានជោគជ័យ។

ប្រសាសន៍នេះធ្វើឡើងក្រោយ លោកអភិបាលរងខណ្ឌ ណុប ផា បានមានមតិបង្ហាញពីចំណាប់អារម្មណ៍ កោតសរសើរដល់អាជ្ញាធរភូមិ-សង្កាត់ និងកងកម្លាំងទាំងពីរប្រភេទ ដែលបានសហការយ៉ាងសកម្មក្នុងការចូលរួមបង្ក្រាបករណី Online Scam កន្លងមក ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ តបទៅនឹងការណែនាំទាំងនេះ លោក-លោកស្រីមេភូមិ និងចៅសង្កាត់ទាំង៨ ក្នុងខណ្ឌ៧មករា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការចូលរួមសហការយ៉ាងសកម្ម ជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើស Online Scam នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាសន្តិសុខ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕

https://api.whitetigertv-asia.com/uploads/images/1777279676494-photo_2026-04-27_15-46-23.jpghttps://api.whitetigertv-asia.com/uploads/images/1777279719816-photo_2026-04-27_15-36-26.jpghttps://api.whitetigertv-asia.com/uploads/images/1777279719817-photo_2026-04-27_15-36-32.jpghttps://api.whitetigertv-asia.com/uploads/images/1777279719817-photo_2026-04-27_15-36-43.jpghttps://api.whitetigertv-asia.com/uploads/images/1777279719818-photo_2026-04-27_15-36-49.jpghttps://api.whitetigertv-asia.com/uploads/images/1777279719818-photo_2026-04-27_15-36-54.jpghttps://api.whitetigertv-asia.com/uploads/images/1777279719819-photo_2026-04-27_15-36-59.jpghttps://api.whitetigertv-asia.com/uploads/images/1777279719819-photo_2026-04-27_15-37-04.jpghttps://api.whitetigertv-asia.com/uploads/images/1777279719820-photo_2026-04-27_15-37-10.jpghttps://api.whitetigertv-asia.com/uploads/images/1777279719824-photo_2026-04-27_15-37-15.jpghttps://api.whitetigertv-asia.com/uploads/images/1777279719830-photo_2026-04-27_15-37-19.jpghttps://api.whitetigertv-asia.com/uploads/images/1777279719831-photo_2026-04-27_15-37-24.jpghttps://api.whitetigertv-asia.com/uploads/images/1777279719832-photo_2026-04-27_15-37-29.jpghttps://api.whitetigertv-asia.com/uploads/images/1777279719832-photo_2026-04-27_15-37-33.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី