New Ads

មិនមានការចុះបង្ក្រាបបិទចោលទាំងស្រុងឡើយ ចំពោះទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញដុះស្លែល្មើសច្បាប់មួយកន្លែង នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខណៈពលរដ្ឋសង្ឃឹមជឿជាក់លើ លោក ឃួង ស្រេង និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ !

ពីនេះពីនោះ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ក្នុងលក្ខណ្ឌស្នើរសុំមិនបញ្ចេញឈ្មោះ ដោយសារខ្លាចក្រែងមានបញ្ហាដល់ខ្លួន តាមរយៈបណ្ដាញសារព័ត៌មាន នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ សូមសំណូមពរយ៉ាងទទូចពីសំណាក់ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានសេនាធិការ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ «ឲ្យជួយចាត់វិធានការចំពោះល្បែងជល់មាន់ និងឡូតូអនឡាញ ៨៨៨៨ ដុះស្លែល្មើសច្បាប់» ដែលបាននឹងកំពុងបន្តសកម្មភាពបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសម្បើមចាប់ពីម៉ោងជាង៨ព្រឹក រហូតដល់ម៉ោងជាង៥ល្ងាចទើបបិទ ជាពិសេស «នៅពេលឃើញអ្នកសារព័ត៌មានចូលទៅដល់ទើបបុគ្គលិកចុចម៉ាស៊ីនបិទ ហើយពេលអ្នកកាសែតចេញផុតក៏បើកឡើងវិញជាធម្មតាដូចលេងបិទពួន» ដើម្បីប្រមូលលុយរាប់សឹបលាន ជារៀងរាល់ថ្ងៃ ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះទេ ក្រោយពីមិនទាន់ឃើញវត្តមានចុះត្រួតពិនិត្យជាក់ស្ដែង និងឈានទៅបង្ក្រាបបិទចោលទាំងស្រុងនោះឡើយ ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ដែលមានទីតាំងបង្កប់នៅក្នុងតារាងបាល់ទះ និងមានបុកប៊ីយ៉ែមួយកន្លែង «ជាប់បោកគក់សម្ងួតស្វ័យប្រវត្តន៍» ឋិតនៅតាមបណ្ដោយកំណាត់ផ្លូវបេតុងលេខ៣៤K ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញដុះស្លែល្មើសច្បាប់ បានបង្ហើបប្រាប់ឲ្យដឹងថា បើមិនមានការចុះត្រួតពិនិត្យ និងឈានទៅបង្ក្រាបបិទចោលទាំងស្រុង ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាននោះទេ
«មានតែសង្ឃឹម និងជឿជាក់លើ លោក ឃួង ស្រេង និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលជាសេនាធិការប៉ុណ្ណោះ» តាមរយៈការចេញបញ្ជា និងចាត់ឲ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះចាត់វិធានការបង្ក្រាប និងឈានទៅបិទចោលទាំងស្រុង និងកុំឲ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ព្រោះបទល្មើសល្បែងស៊ីសងនេះឯង ជាដើមចម បង្កឲ្យកើតមានអំពើចោរកម្មផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សម្រាប់ការរស់នៅប្រកបដោយសេចក្ដីសុខ របស់ប្រជាពលរដ្ឋ។

គួរជម្រាបផងដែរថា សម្រាប់ការស្នើនេះដែរបានធ្វើឡើងជាលើទី២ហើយ ក្រោយពីប្រជាពលរដ្ឋ បានសំណូមពរលើកទី១ ម្ដងរួចមកហើយដែរ កាលពីថ្ងៃទី០២ម្សិលមិញ តាមរយៈបណ្ដាញសារព័ត៌មាន តេឡេក្រាម និងបណ្ដាញសង្គមហ្វេសប៊ុក ប៉ុន្តែស្ងាត់ឈឹង ពោលគឺគ្មានប្រសិទ្ធភាព និងគ្មានចំណាត់ការទាល់តែសោះចំពោះទីតាំងល្បែងជល់មាន់ និងឡូតូអនឡាញល្មើច្បាប់ដ៏សម្បើមមួយនេះពីសំណាក់
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ លោក វ៉ា សាវឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី៣ និងលោកវរសេនីយ៍ត្រី ថេង កុសល នាយប៉ុស្ដិ៍។

យ៉ាងណាក៏ដោយ សម្រាប់សំណូមពរជាលើកទី២នេះដែរ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ទៅហើយ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ដែលមានស្រាប់ ដោយក្នុងនោះមានទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ
ដូចជា ឡូតូ យូគី ជល់មាន់ បៀរ អាប៉ោង ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើងរងចាំទទួលការបកស្រាយបំភ្លឺជានិច្ចនៅរៀងរាល់ម៉ោងធ្វើការ បើទោះជាពុំទាន់បានទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយក៏ពិតមែន ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ឃើញ និងដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់
លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯកស្នងការ ប្រាកដជាចាត់វិធានការតាមរយៈការចេញបញ្ជា ឫចាត់ឱ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះធ្វើការបង្ក្រាប ដោយធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងល្បែងខុសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ៕

https://api.whitetigertv-asia.com/uploads/images/1791024713390-photo_2026-10-03_17-49-09.jpghttps://api.whitetigertv-asia.com/uploads/images/1791024713392-photo_2026-10-03_17-49-16.jpghttps://api.whitetigertv-asia.com/uploads/images/1791024713393-photo_2026-10-03_17-49-20.jpghttps://api.whitetigertv-asia.com/uploads/images/1791024713393-photo_2026-10-03_17-49-26.jpghttps://api.whitetigertv-asia.com/uploads/images/1791024713394-photo_2026-10-03_17-49-31.jpghttps://api.whitetigertv-asia.com/uploads/images/1791024713395-photo_2026-10-03_17-49-36.jpghttps://api.whitetigertv-asia.com/uploads/images/1791024713396-photo_2026-10-03_17-49-41.jpghttps://api.whitetigertv-asia.com/uploads/images/1791024713397-photo_2026-10-03_17-49-46.jpghttps://api.whitetigertv-asia.com/uploads/images/1791024713398-photo_2026-10-03_17-49-51.jpghttps://api.whitetigertv-asia.com/uploads/images/1791024713399-photo_2026-10-03_17-49-56.jpghttps://api.whitetigertv-asia.com/uploads/images/1791024713399-photo_2026-10-03_17-50-00.jpghttps://api.whitetigertv-asia.com/uploads/images/1791024713400-photo_2026-10-03_17-50-05.jpghttps://api.whitetigertv-asia.com/uploads/images/1791024713401-photo_2026-10-03_17-50-11.jpghttps://api.whitetigertv-asia.com/uploads/images/1791024713402-photo_2026-10-03_17-50-16.jpghttps://api.whitetigertv-asia.com/uploads/images/1791024713404-photo_2026-10-03_17-50-21.jpghttps://api.whitetigertv-asia.com/uploads/images/1791024713405-photo_2026-10-03_17-50-25.jpghttps://api.whitetigertv-asia.com/uploads/images/1791024713405-photo_2026-10-03_17-50-31.jpghttps://api.whitetigertv-asia.com/uploads/images/1791024713407-photo_2026-10-03_17-50-35.jpg

អត្ថបទ៖ ចេះពីរៀន
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
New Ads