ខ្លាសអាស៊ីធីវី

ថ្នាក់ដឹកនាំខណ្ឌ៧មករា ដឹកនាំមន្ត្រី និងពុទ្ធបរិស័ទអញ្ជើញនាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ សូត្រមន្តកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តព្រះពុទ្ធមានបុណ្យ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត លី ឆេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ៧មករា និងលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា ព្រមទាំងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទ និងពុទ្ធបរិស័ទ បានអញ្ជើញនាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ សូត្រមន្តកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ។

ពិធីនេះបានរៀបចំប្រារព្ធធ្វើឡើង ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជន ដែលបានពលីទៅកាន់លោកខាងមុខ ស្ថិតនៅវត្តព្រះពុទ្ធមានបុណ្យ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥។

ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ៧មករា និងប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងលោកអភិបាល នៃគណៈអភិបាលខណ្ឌ ក្រៅពីនាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ សូត្រមន្តកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជន ដែលបានពលីទៅកាន់លោកខាងមុខ លោកទាំងទ្វេ ក៏បានសូមជូនបុណ្យកុសលដល់បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់គ្នា និងសូមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រកបរបរទទួលទានមានបាន មានសុភមង្គលក្នុងក្រុមគ្រួសារទាំងអស់គ្នា និងជួបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

https://api.whitetigertv-asia.com/uploads/images/1757255151639-photo_2025-09-07_21-24-43.jpghttps://api.whitetigertv-asia.com/uploads/images/1757255186487-photo_2025-09-07_20-12-57.jpghttps://api.whitetigertv-asia.com/uploads/images/1757255190371-photo_2025-09-07_20-12-51.jpghttps://api.whitetigertv-asia.com/uploads/images/1757255205620-photo_2025-09-07_20-13-02.jpghttps://api.whitetigertv-asia.com/uploads/images/1757255205622-photo_2025-09-07_20-13-08.jpghttps://api.whitetigertv-asia.com/uploads/images/1757255205624-photo_2025-09-07_20-13-13.jpghttps://api.whitetigertv-asia.com/uploads/images/1757255205624-photo_2025-09-07_20-13-18.jpghttps://api.whitetigertv-asia.com/uploads/images/1757255205625-photo_2025-09-07_20-13-22.jpghttps://api.whitetigertv-asia.com/uploads/images/1757255205627-photo_2025-09-07_20-13-28.jpghttps://api.whitetigertv-asia.com/uploads/images/1757255205627-photo_2025-09-07_20-13-33.jpghttps://api.whitetigertv-asia.com/uploads/images/1757255205628-photo_2025-09-07_20-13-37.jpghttps://api.whitetigertv-asia.com/uploads/images/1757255205632-photo_2025-09-07_20-13-42.jpghttps://api.whitetigertv-asia.com/uploads/images/1757255205633-photo_2025-09-07_20-13-49.jpghttps://api.whitetigertv-asia.com/uploads/images/1757255205636-photo_2025-09-07_20-13-55.jpghttps://api.whitetigertv-asia.com/uploads/images/1757255205637-photo_2025-09-07_20-14-00.jpghttps://api.whitetigertv-asia.com/uploads/images/1757255205637-photo_2025-09-07_20-14-04.jpghttps://api.whitetigertv-asia.com/uploads/images/1757255205638-photo_2025-09-07_20-14-10.jpghttps://api.whitetigertv-asia.com/uploads/images/1757255205645-photo_2025-09-07_20-14-16.jpghttps://api.whitetigertv-asia.com/uploads/images/1757255205646-photo_2025-09-07_20-14-21.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី